Friday, March 25, 2016

SAN ADREAS 720HD

Category:Movie
Type:HD
Languaga: English
Total Size:815Mb

MAN OF STEEL 720HD

Category:Movie

Type:HD

Languaga: English

Total Size:978Mb

Super Girl 720HD


Category:Movie
Type:HD
Languaga: EnglishTotal Size:2.57GB



DOWNLOAD NOW

IP.Man3 720HD

Category:Movie
Type:HD
Languaga: English
Total Size:902Mb



DOWNLOAD NOW

របៀបបញ្ចូល Files សម្រាប់ Download នៅក្នុង Blogger(មានVideo)


ថ្ងៃនេះដែរខ្ញុំសុំបង្ហាញមិត្តភក្ដិទាំងអស់គ្នាពីរបៀបបញ្ចូល Files សម្រាប់ Download នៅក្នុង Blogger!

តោះទៅទស្សៈនាទាំងអស់គ្នា!

Note:https://docs.google.com/uc?export=dowdload&id=0B4mq-SgfyuFhQnJyQV9HZTFuaVU


សុគន្ធ នីសា ដូរ​ផលិតកម្ម​ភ្លាម ជួប​រឿង​ស៊យ​ភ្លែត​!

​ទើបតែ​រើ​ទ្រនំ​ពី​ផលិតកម្ម​ថោ​ន មក​ផលិតកម្ម​យក្ស​រស្មី​ហង្ស​មាស មិនទាន់បាន​ប៉ុន្មាន​ផង តារាចម្រៀង​សំនៀង​តម្អូញតម្អែរ សុគន្ធ នីសា បាន​ពើបប្រទះ​នឹង​រឿង​ស៊យ​មហា​ស៊យ​មួយ ដែល​ធ្វើឱ្យ​នាង​មានការ​ហួសចិត្ត​ឥតឧបមា ដោយសារតែ​ភាព​ធ្វេសប្រហែស​របស់​នាង ។​



​ថ្មីៗ​នេះ តារា​ដែល​ជាប់​ឈ្មោះ​ខាង​ចូលចិត្ត​រើ​ទ្រនំ សុគន្ធ នីសា បាន​ជួប​រឿង​ស៊យ​ដែល​មិន​នឹកស្មាន​ដល់ ព្រោះតែ​នាង​ត្រូវបាន​គេ​បោច​ទាញយក​នាឡិការ​ដៃ​ដ៏​មានតម្លៃ​ពីរ​គ្រឿង​បន្តបន្ទាប់​គ្នា នៅពេល​ស្វាគមន៍​អ្នកគាំទ្រ​ដោយ​ការ​ចាប់ដៃ​រាក់ទាក់​នៅលើ​ឆាក​តន្ត្រី​កន្លងមក ។​



​បើតាម​ព័ត៌មាន​ទទួលបាន បានឱ្យដឹងថា នៅពេលដែល​នាង​ចេញ​ច្រៀង​តាម​កម្មវិធី​ប្រគំ​តន្ត្រី ហើយ​ពេល​កំពុង​ច្រៀង នាង​បាន​លូកដៃ​ចាប់ដៃ​អ្នកគាំទ្រ ហើយក៏​ត្រូវបាន​អ្នកគាំទ្រ ទាញ​បោច​នាឡិកាដៃ​របស់​នាង ដែលមាន​តម្លៃ​ថ្លៃ​អស់​ចំនួន ២ គ្រឿង ធ្វើ​ឲ្យ​នាង​ហួសចិត្ត​និយាយ​លែង​ចង់​ចេញ ។​


​បើតាម​សម្តី​អ្នក​កៀក​ជិត​នឹង សុគន្ធ និសា បាន​និយាយថា លើក​ទី ១ នីសា គិតថា ជា​រឿង​ចៃដន្យ ដែល​កើតរឿង​បែបនេះ​ឡើង ព្រោះ​មាន​មនុស្ស​ច្រើន​មិនបាន​ប្រយ័ត្ន ប៉ុន្តែ​ដល់ពេល​លើក​ទី ២ ទើប​នាង​គិតថា​មិនមែនជា​រឿង​ចៃដន្យ​ទៀត​ទេ ព្រោះ​កើតឡើង​ដដែលៗ ហើយ​នាឡិកា​ដែល​គេ​បេះយក​បាត់​នោះ​ក៏មាន​តម្លៃ​ថ្លៃ​គួរសម​ដែរ ដូច្នេះ​ធ្វើឱ្យ​នាង​រៀង​លែង​ហ៊ាន​ពាក់​នាឡិកា​ថ្លៃ​ឡើង​ឆាក​ទៀត ។​
ទោះបីជា​តារាចម្រៀង សុគន្ធ នីសា ត្រូវបាន​គេ​បោច​បេះយក​នាឡិកាដៃ​អស់​ចំនួន ២ គ្រឿង​យ៉ាងណាក្ដី ប៉ុន្តែ​នាង​មិនបាន​កើតទុក្ខ ឬ សោកស្តាយ​អ្វី​ធំដុំ​ឡើយ នាង​នៅតែ​បន្ត​ចាប់ដៃ​អ្នកគាំទ្រ​ដូច​សព្វមួយដង​ដដែល ដោយ​មិន​ប្រកាន់​ពីបទ​ពិសោធ​នៃ​ការបាត់បង់​របស់​ពី​កន្លងមក​ទេ ។ ម្យ៉ាង​ដោយសារ​នាង​ក៏​ជា​តារាចម្រៀង​ម្នាក់​ពោរពេញ​ដោយ​ភាព​រួសរាយ​រាក់ទាក់​ផង​នោះ រឹតតែ​ធ្វើឱ្យ​នាង​លែង​ខ្វល់​ពី​ការបាត់បង់​នោះ​ទៅទៀត ៕



អត្ថបទ:ប្លែកឆដា

Thursday, March 24, 2016

Ant Man 2015 Full Movie

Category:Movie
Type:HD
Languaga: English
Total Size:919Mb

Bahubali HD720


Category:Movie
Type:HD
Languaga: English
Total Size:2.79GB



King kong 2005

Category:Movie
Type:HD
Languaga: English
Total Size:580Mb

DOWNLOAD NOW

ទស្សនា​​វីដេអូ​ផ្កាយ​ផ្ទុះ​​ ថត​បាន​លើក​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​(មានVideo)


កែវយឹត​អវកាស​ឈ្មោះ​ Kepler របស់​ភ្នាក់ងារ​អវកាស​ណាសា​បាន​ចាប់​យក​វីដេអូ​ដ៏​អស្ចារ្យ​មួយ​​ ដែល​មាន​រយៈ​ពេល​ជាង​​កន្លះ​នាទី​ ​បង្ហាញ​អំពី​សកម្មភាព​​ផ្កាយ​កំពុង​​ផ្ទះ។




នេះ​មិន​មែន​ជា​បាតុភូត​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ឡើយ​ ប៉ុន្តែ​វា​ជា​វីដេអូ​​ផ្កាយ​ផ្ទុះ​ដំបូង​គេ​បង្អស់​ដែល​មនុស្ស​លោក​បាន​ផ្ដិត​យក។ បាតុភូត​ផ្កាយ​​ផ្ទុះ​នេះ​ដែរ​​កើត​ឡើង​នៅ​ចម្ងាយ​ ១,២​ពាន់​លានឆ្នាំ​​ពន្លឺ​ពី​​ភព​ផែន​ដី​ ហើយ​វា​មាន​រយៈ​ពេល​​ត្រឹម​តែ​២០​នាទី​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា​បាតុភូត​ផ្កាយ​ផ្ទុះ​នេះ​កន្លង​មក​​ត្រូវ​បាន​គេ​ហៅ​ថា​ Supernova ដែល​វា​កើត​ឡើង​នៅ​​ចុង​បញ្ចប់​នៃ​វដ្ដ​ជីវិត​របស់​ផ្កាយ​មួយ។ បាតុភូត​នេះ​បាន​ធ្វើ​ឲ្យ​ផ្កាយ​បញ្ចេញ​ពន្លឺ​ភ្លឺ​ខ្លាំង​ជាង​ បណ្ដា​ផ្កាយ​ឬ​កាឡាក់ស៊ី​ដទៃ​ទៀត​​​ដែល​នៅ​ជុំវិញ​ក្នុង​រយៈ​ពេល​​ប្រមាណ​ជា​ពីរ​សប្ដាហ៍​ ​មុន​ពេល​ដែល​វា​​បាន​ផ្ទុះ៕​​​​​

អត្ថបទ:ប្លែកឆដា

របៀបផ្លាស៉ប្ដូរStyle mouseនៅក្នុងBlogger(មានVideo)


បងប្អូនប្រហែលជាដឹងរួចមកហើយថាBloggerគឺជាមួយ Website ដែរអាចអោយយើងរកប្រាក់តាមInternetបាន។ឥឡូវវាមិនត្រឹមតែអាចអោយយើងរកប្រាក់បាននោះទេវាអាចអោយយើងលេងស្ទាយម៉ៅជាច្រើននឹងថែមទាំងស្រស់ស្អាតទៀតផង។នេះជារបៀបផ្លាស់ប្ដូរ Style mouse នៅក្នុង​ิ Blogsport!






ឧកញ៉ា ឌួង ឆាយ ​​ប្រកាស​រក​គ្រួសារ​​​​​​​ក្មេង​ស្រី​ម្នាក់​កើត​ជំងឺ​រលាក​ខួរ​ក្បាល​កម្រិត​​ធ្ងន់

រាជធានី​ភ្នំពេញ៖ ​ឧកញ៉ា ឌួង ឆាយ ​បាន​​ប្រកាស​​រក​អត្តសញ្ញាណ​​បុរស​ម្នាក់​​​​បី​អោប​​កូន​ស្រី ​​បង្ហោះ​លើ​ Facebook ​ដែល​អះអាង​ថា​ ​ក្មេង​ស្រី​​នោះ​​មាន​​​កើត​ជំងឺ​រលាក​ខួរ​ក្បាល​កម្រិត​​ធ្ងន់ ​​ដោយ​​ពិការ​ទាំង​ដៃ​ជើង​ ​និង​​បាន​បាត់បង់​សតិ​​​ផង​នោះ ខណៈ​លោក​​​ផ្ញើ​សារ​ទៅ​​បុរស​​​ខាង​លើ​ តែ​​​មិន​ឃើញ​​​​តប​មក​វិញ​​​។
​យោង​តាម​​ទំព័រ Facebook  របស់​​ឧកញ៉ា ឌួង ឆាយ​ ​​​នៅ​​ថ្ងៃ​នេះ​​​​បាន​​សរសេរ​​ថា​៖ "​ បង​ប្អូន​ណា​ស្គាល់​គាត់​សូម​អោយ​គាត់​ទាក់​ទង​មក​ជំនួយ​ការ​ខ្ញុំ 015486666 ពី​ព្រោះ​ខ្ញុំ​ផ្ញើ​សារ​ទៅ​គាត់​អត់​ឃើញ​តប​មក​វិញ​សោះ​"

ជា​មួយ​គ្នា​​នេះ ​បើ​តាម​ Facebook ​ដែល​បាន​​សរសេរ​បង្ហោះ​រូប​ភាព​​ក្មេង​ស្រី​ខាង​លើ ​មាន​គណនី​​ឈ្មោះ Bunnara N Tey Tey ​ ​ត្រូវ​ជា​​ឪពុក​​ក្មេង​ស្រី​រងគ្រោះ​នោះ​ បាន​សរសេរ​​បញ្ជាក់​ឲ្យ​ដឹង​​ថា​ ​កូន​ស្រី​​​របស់​​លោក​មាន​ឈ្មោះ​ តីតី អាយុ​៤​ឆ្នាំ ​​​ហើយ​​នៅ​ពេល​ក្មេង​ស្រី​​នេះ​​​​អាយុ​១​ឆ្នាំ និង​​៧​ខែ ​ក៏​ចាប់​ឈឺ​កើត​ជំងឺ​រលាក​ខួរក្បាល​កម្រិត​ធ្ងន់ ​សូម្បី​តែ​ញ៉ាំ​ក៏​មិន​អាច​បញ្ជា​មាត់​ឲ្យ​ទំពា​បានដែរ​ ​គឺ​​ត្រូវ​ដាក់​សុង​ទុយយោ​ចូល​ក្នុង​ក្រពះ ​ដើម្បី​បញ្ជូន​អាហារ​ជា​រៀង​រាល់​ថ្ងៃ​។ 




​​ខាង​ក្រោម​នេះ ជា​​សម្ដី​ទាំង​ស្រុងរបស់​បុរស​ខាង​លើ ​បាន​​សរសរ​បង្ហោះ​លើ​ Facebook របស់​ខ្លួន​៖ 
"ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួប​កំណើត​គម្រប់​វ័យ​៤​ឆ្នាំ របស់​កូន​ស្រី​សំណព្វ​ចិត្ត​របស់​ខ្ញុំ​​។ ​សូម​រំលឹក​ឡើង​វិញ​ដែរ​ថា ​កូន​ស្រី តី​តី កំសត់​មួយ​នេះ​ស្គាល់​ការ​សប្បាយ ប្រឡែង សើច​ក្អាកក្អាយ​ត្រឹម​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ​គឺ​ពេល​ដែល តី​តី មាន​អាយុ ១ឆ្នាំ ៧ខែ តីតី ក៏​ចាប់​ឈឺ កើត​ជម្ងឺ​រលាគ​ខួរ​ក្បាល​កំរឹត​ធ្ងន់​ ដែល​គ្រប់​រាង​កាយ​ទាំង​អស់ គឺ​ត្រូវ​ពិការ ទាំង​ដៃ​ជើង ទាំង​ភ្នែក ទាំង​មាត់​មិន​អាច​និយាយ​បាន​ ត្រចៀក​មិន​អាច​ស្តាប់​ឮ សតិ​ក៏​បាត់បង់ សូម្បី​តែ​ញ៉ាំ​ក៏​មិន​អាច​បញ្ជា​មាត់​អោយ​ទំពារ​បាន​ ដោយ​ត្រូវ​សុង​ទុយោ​ចូល​ក្នុង​ក្រពះ ​ដើម្បី​បញ្ជូន​អាហារ​ជា​រៀង​រាល់​ថ្ងៃ​។ 

ជួប​រឿង​ដ៏​សង្វែក​នេះ ធ្វើ​អោយ​ខ្ញុំ​មាន​ទុក្ខ​ក្រៃលែង​ដូច​បាត់​បង់​កែវ​ភ្នែក​ទាំង​គូរ​អញ្ជឹង​ដែរ​​។ រហូត​មក​ទល់​ពេល​នេះ គឺ​២​ឆ្នាំ ៥​ខែ​ហើយ ដែល​ ​តីតី មិន​ទាន់​ដឹង​ខ្លួន ។ តី​តី អាច​យំ ពេល​ឃ្លាន​ រឺ ​ពេល​មិន​ស្រួល​ក្នុង​ខ្លួន​។ តី​តី អាច​បើក​ភ្នែក ពេល​ភ្ញាក់​ពី​គេង​តែ​មិន​អាច​មើល​ឃើញ​។ ពេល​ខ្លះ​ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ​ថា តើ តីតី ដឹង​ឬ​អត់ រាល់​ពេល​ខ្ញុំ​ថើប និង​ថ្នាក់ថ្នម​លួងលោម​អោយ​គេង​ ? ​ប៉ា​សូម​បួងសួង និង តែងតែ​ប្រាថ្នា​ថា នឹង​មាន​រឿង​អច្ឆរិយ​កើត​មក​លើ​រូប តី​តី កូន​ស្រី​សំណព្វ​របស់​ប៉ា ​អោយ​ដឹង​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន ដើម្បី​មក​ប្រឡែង​លេង​ជាមួយ​ប៉ា​ដូច​កាល​ពី​មុន​ ព្រោះ​ប៉ា​នឹក​កូន​ខ្លាំង​ណាស់ គ្មាន​មួយ​ថ្ងៃ​ណា​ដែល​ប៉ា​មិន​នឹក​ដល់​កូន​ឡើយ"



សូម​បញ្ជាក់​ថា ​​នា​ពេល​ថ្មី​ៗ​​នេះ ឧកញ៉ា ឌួង ឆាយ ​​ក៏​បាន​​​​បង្ហោះ​វីដេអូ​មួយ​​លើ​ទំព័រ Facebook របស់​លោក​​ផង​ដែរ ​​​ដោយ​ចែក​រំលែក​​ពី​​បទពិសោធន៍​​ជំងឺ​​ខួរ​ក្បាល ​ដែល​កូន​ប្រុស​​លោក​​បាន​ឆ្លង​កាត់​យ៉ាង​លំបាក​វេទនា​ជា​ទីបំផុត ​ដល់​សាធារណៈ​ជន​ទាំង​​​​ និង​ជា​​ពិសេស​​ លោក​បាន​ផ្ដាំផ្ញើ​​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ កុំ​ឲ្យ​មាន​ជនរងគ្រោះ​ដោយ​សារ​ជំងឺ​ខួរក្បាល​​នេះ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត​ទៅ​ទៀត៕ 





អត្ថបទ:ប្លែកឆដា

Wednesday, March 23, 2016

របៀបដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅលើBlogger(មានវីដេអូ)

ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបដាក់ Google Adsense ផ្សព្វផ្សាយពាណិជ្ជកម្មនៅលើBloggerរបស់អ្នកហើយចាប់ផ្តើមរកចំណូលបានតាមរយៈGoogle Adsense!ដោយមិនរងចាំរយៈពេល៦!​


មុន​រៀបការ​ គួរ​មាន​បទពិសោធន៍​អ្វី​ខ្លះ​?

ពិពាហ៍​គឺ​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​មនុស្ស​ប្រុស​ស្រី​ ។ ហេតុ​ដូច​នេះ​ប្រសិន​បើ​អ្នក​មិន​ទាន់ រៀប​ចំ​ខ្លួន​រួច​រាល់​ទេ សូម​កុំ​ទាន់​សម្រេច​ចិត្ត​រៀប​ការ​ទាំង​ប្រញាប់ប្រញាល់។ នេះ​គឺ​ជា​អ្វី​ ដែល​អ្នក​គួរ​មាន ​មុន​ពេល​រៀបការ៖



១) ធ្លាប់​បែក​បាក់​ស្នេហា៖ ស្ដាប់​ទៅ​ហាក់​ដូច​ជា​មិន​សមរម្យ។ ​តែ​ការ​បែកបាក់​ស្នេហា​នេះ​ គឺ​ជារឿង​មួយ​ដែល​អាច​បង្រៀន​មនុស្ស ​អោយ​ទទួល​បាន​បទពិសោធន៍​ជា​ច្រើន​ ​ជាពិសេស​អាចជួយឲ្យយើងដឹងកាន់តែច្បាស់ថា​ ​បញ្ហាបែកបាក់នេះ​បណ្តាលមកពីអ្វី ​ហើយធ្វើយ៉ាងណាដើម្បីអាច​រក្សាទំនាក់ទំនងឲ្យបានយូរអង្វែង។ ​


២) សិក្សា​ពី​​កំហុស​នៃ​ស្នេហា​ចាស់៖ អ្នក​គួរ​ងាក​គិត​ពី​ស្នេហា​កន្លង​មក​ដែល​អ្នក​ធ្លាប់​បាន​ជួប រួច​សិក្សា​ពី​កំហុស​ដែល​នាំ​អោយ​អ្នក​បញ្ចប់​ស្នេហា​ទាំង​នោះ។​ វា​នឹង​បង្រៀន​អ្នក​កុំ​អោយ​អនុវត្ត​កំហុស​នោះ​ម្ដង​ទៀត។


៣) រៀន​ទុក​ចិត្ត​អ្នក​ដទៃ៖ ក្នុង​ចំណង​មិត្តភាព​ស្នេហា​មួយ​ ភាព​ទុក​ចិត្ត​​រវាង​គ្នា​និង​គ្នា គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ បើ​អ្នក​មិន​​ទុក​ចិត្ត​ដៃ​គូ​ស្នេហា​របស់​អ្នក​​​​​​​​​​ទេ តើ​អ្នក​អាច​រៀប​ការ​ជាមួយ​គ្នា​បាន​តាម​វិធី​ណា?


៤) បង្ហាញ​ថា​ហេតុអ្វី​អ្នក​ចង់​រៀបការ៖ តើ​អ្នក​ពិត​ជា​ស្រលាញ់​ដៃ​គូ​របស់​អ្នក​ច្បាស់​ឬ​នៅ? ឬ​ក៏​អ្នក​គ្រាន់​តែ​ចង់​ស្គាល់​រសជាតិ​នៃ​ពិធី​មង្គល​ការ​ទេ? អ្នក​គួរ​ស្វែង​រក​មូលហេតុ​ចម្បង​ដែល​នាំ​អោយ​អ្នក​ចង់​រៀបការ​ជា​មុន​សិន ៕



អត្ថបទ:ប្លែកឆដា

ស្ត្រី​មាន​ចំណង់​ផ្លូវភេទ​ប្រែប្រួល​គួរ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែបណា​ទៅ?


ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ស្រី​ម្នាក់​នឹង​ថយចុះ​ទៅតាម​អាយុ​កាន់តែច្រើន។ ចំពោះ​ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត និង​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់​ក៏​អាចធ្វើឱ្យ​ខ្សោយ​ចំណង់​ផ្លូវភេទ​បានដែរ។ បើសិនជា​អ្នកមាន​បញ្ហា​ខ្សោយ​ចំណង់​ផ្លូវភេទ​ម្តង​ហើយ​ម្តងទៀត ឬ​ជាប់​រហូតដល់​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​នោះ អ្នក​ប្រហែល​ជាមាន​បញ្ហា Hypoactive Sexual Desire Disorder។
បើសិនជា​អ្នក​ត្រូវបាន​រំខាន​ដោយសារ​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​មែន​នោះ យើង​ក៏មាន​ការផ្លាស់ប្តូរ​របៀប​រស់នៅ និង​តិច​និ​ច​រួមភេទ​ជាច្រើន​ដែល​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឡើងវិញ​ដែរ។ ថ្នាំ​មួយចំនួន​ប្រហែលជា​អាច​ដោះស្រាយ​រឿងនេះ​បាន។ 
-ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ​ដែល​ផ្តល់​ជា​សុខ​ភាពល្អ​អាច​នឹង​ធ្វើឱ្យមាន​ការប្រែប្រួល​ខ្លាំង​បាន​ចំពោះ​ចំណង់​ផ្លូវភេទ​អ្នក​ដូចជា៖
-ការហាត់​ប្រាណ​មិន​ត្រឹមតែ​ជួយ​បង្កើន​ថាមពល និង​រក្សា​រាង​ទេ តែ​ក៏​ជួយ​បង្កើន​អារម្មណ៍​ផ្លូវភេទ​ដែរ។
-បន្ថយ​ស្ត្រេ​ស
-បង្កើន​ការទំនាក់ទំនង​ជាមួយ​ដៃគូ
-បង្កើត​ពេលវេលា​ដើម្បី​រក្សា​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ
-បន្ថែម​គ្រឿង​ដល់​ជីវិត​ផ្លូវភេទ តាមរយៈ​ការផ្លាស់ប្តូរ​ក្បាច់​រួមភេទ ទីកន្លែង និង​ពេលវេលា។
-លុបបំបាត់​ទម្លាប់អាក្រក់ៗចោល​ដូចជា ការជក់បារី ប្រើ​ថ្នាំញៀន និង​ញ៉ាំ​គ្រឿង​ស្រវឹងច្រើន៕

អត្ថបទ:ប្លែកឆដា

ក្រសួង​​ធន​ធាន​ទឹក​ថា រាជធានី និង ខេត្ត​ជាង​១០ អាច​ទទួល​ទឹកភ្លៀង​កក់ខែ​ពីថ្ងៃ​ទី​២៥-២៦ មិនា



​ភ្នំពេញ ៖ ក្រសួង​ធន​ធាន​ទឹក និង ឧ​ត្តុ​និយម បាន​ឲ្យ​នា​ថ្ងៃទី​២៣ មិនា នេះ​ថា រាជធានី និង ខេត្ត​យ៉ាងហោចណាស់​ជាង​១០ អាច នឹង ទទួល​បាន​ទឹកភ្លៀង​កក់ខែ​អំឡុង​ថ្ងៃទី​២៥-២៦ មិនា ខាងមុខ ។​  ​ក្រសួង​នេះ​បានបញ្ជាក់​នៅក្នុង​សេចក្ដីជូនដំណឹង​មួយ​របស់ខ្លួន​ថា រាជធានី និង ខេត្ត​ដែល​អាច​ទទួលបាន​ទឹកភ្លៀង​កក់ខែ​នោះ​រួមមាន​៖ រា​ជ​ធានី​​ភ្នំពេញ  ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ស្ពឺ តាកែវ កោះកុង កែប កំពត និង ខេត្ត​ព្រះ​សី​ហ​នុ ។ ប៉ុន្តែ​យ៉ាងណា​ក៍ដោយ ក្រសួង​ធន​ធាន​ទឹក ក៍បាន​​អំពាវនាវ​ឲ្យ​ពលរដ្ឋ ក្នុង​រាជធានី និង ខេត្ត​ទាំងនោះ​ ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​ចំពោះ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ ៕

អត្ថបទ:ប្លែកឆដា
 ​

របៀបផ្លាស់ប្ដូររូបភាពនឺងSLIDERនៅលើBlogger Templan(មានVideo)

បងប្អូនប្រហែលជាដឹងរួចមកហើយថាBloggerគឺជាមួយ Website ដែរអាចអោយយើងរកប្រាក់តាមInternetបាន។ឥឡូវវាមិនត្រឹមតែអាចអោយយើងរកប្រាក់បាននោះទេវាអាចអោយយើងលេងស្ទាយជាច្រើននៅលើវា។ថ្ងៃនេះដែរខ្ញុំសូមបង្ហាញមិត្តភក្តិទាំងគ្នាពីរបៀបផ្លាស់ប្ដូររូបភាពនឹងSliderនៅលើBlogger Templan! តោះកុំអោយចំនាយពេលយូរសូមទស្សៈនាVideoខាងក្រោមទាំងអស់គ្នា!







អត្ថបទ:ប្លែកឆដា

ហាមផឹកតែបៃតង បន្ទាប់ពីបរិភោគសាច់ក្រហម

តែបៃតងត្រូវបានគេទទួលស្គាល់ថា ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងសុខភាព និងសម្រស់។ តែទោះជាយ៉ាងណា ការផឹកតែមិនត្រឹមត្រូវតាមពេលវេលា នាំឲ្យបាត់បង់ប្រយោជន៍សម្រាប់រាងកាយ។




ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនៅសាកវិទ្យាល័យ Penn State University សហរដ្ឋអាមេរិកបានសន្និដ្ឋានថា ការផឹកតែបៃតង់បន្ទាប់ពីបរិភោគសាច់ក្រហម ឬអាហារផ្សេងទៀតដែលសម្បូរជាដែកដូចជាស្ពៃក្តោប និងស្ពៃ នាំឲ្យបាត់បង់ប្រយោជន៍ដល់សុខភាព ដែលត្រូវទទួលបានពីតែបៃតង។

ជាពិសេស សមាសធាតុវិជ្ជមានរបស់តែបៃតងដូចជា (សារធាតុប្រឆាំងអុកស៊ីតកម្ម, ប្រឆាំងនឹងការរលាក, សមត្ថភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន...) និងត្រូវសាបរលាបដោយសារ អ៊ីយ៉ុងដែក។
ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការពិសោធន៍លើសមាសធាតុផ្សំរកឃើញថា epigallocatechin-3-gallate (EGCG) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមាននៅក្នុងតែបៃតង ត្រូវបានបំផ្លាញ់ដោយសារតែអ៊ីយ៉ុងដែក និងធ្វើឲ្យពួកវាគ្មានប្រសិទ្ធិភាព៕

អត្ថបទ:ប្លែកឆដា

បើ​ចង់ឲ្យភរិយា​មានក្តីសុខគួរតែ​បោះចោលទម្លាប់អាក្រក់ ៦យ៉ាង​នេះ

ការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធ​ជៀស​មិនផុត​ពី​ការប៉ះទង្គិច​គ្នា​ដូចចាន​នៅក្នុងរាវនោះទេ។ ប៉ុន្តែ​ដើម្បី​ឲ្យ​ធ្វើឲ្យ​ភរិយាមាន​ក្តី​សុខ ក្នុងនាម​ជា​ស្វាមី​ល្អគួរតែ​លះបង់​នូវ​ទម្លាប់អាក្រក់​មួយ​ចំនួន​។




ជក់បារី
ក្រោយពេលរៀបអាពាហ៍ពិពាហ៍​ហើយ​ អ្នកគួរតែ​​បោះបង់ទម្លាប់នេះចោល ព្រោះផ្សែងបារី​មិនត្រឹម​តែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯងនោះទេ វាថែម​ទាំងធ្វើឲ្យ​ប៉ះពាល់​អ្នក​ដែលនៅ​ក្បែរថែមទៀត។ ជាពិសេសបារីធ្វើឲ្យ​ធំក្លិនមាត់អាក្រក់ ដែលជាមូលហេតុ​ធ្វើឲ្យភរិយា​របស់អ្នក​មិន​ចូលចិត្តឡើយ។ 

ពូកែកុហុស
ការ​​ពូកែនិយាយកុហុស គឺជា​ទម្លាប់អាក្រក់​ដ៏របស់ស្វាមីខូចខិលមួយចំនួន។ តែ​ប្រសិន​បើ​ពួកគេ​នៅ​តែ​មិន​អាច​កែទម្លាប់​មួយនឹង​បាន​ ថ្ងៃក្រោយ​មិនត្រឹមតែធ្វើឲ្យ​ភរិយា​ស្អប់អ្នក​​ប៉ុណ្ណោះទេ ថែម​ទាំង​អាច​មាន​បញ្ហា​ឈ្លោះ​គ្នា​ថែមទៀត។

ផឹកស៊ី​ចូលផ្ទះយប់ជ្រៅ
ការផឹកស៊ីយូរៗម្តងគ្មានបញ្ហា​នោះទេ ប៉ុន្តែ​ប្រសិន​បើ​អ្នកឧស្សាហ៍​ចេញទៅផឹកស៊ី​នៅខាងក្រៅញឹកញាប់ ហើយមក​ផ្ទះវិញ​យប់ៗជ្រៅ មិន​យូរ​មិន​ឆាប់ភរិយារបស់​អ្នក​ច្បាស់​ជា​រករឿង​អ្នក​មិនខាន។

លេងល្បែង
ការលេងល្បែងស៊ីសង​មិនត្រឹមតែ​ធ្វើឲ្យ​អ្នកគ្មាន​លុយឲ្យប្រពន្ធនោះទេ មិន​យូរ​មិនឆាប់​ទ្រព្យសម្បត្តិ​ខំរក​ទាំង​ប៉ុន្មានអាច​ត្រូវ​រលាយអស់​ដោយសារតែ​ការញៀនឹងល្បែងជាមិនខាន​។ ហេតុ​នេះ​ហើយ​ដើម្បីធ្វើជា​ប្តី​ល្អ ឪពុក​ដ៏ល្អ គួរតែ​ជៀស​ឲ្យឆ្ងាយពីទង្វើ​មួយនេះ។

ចាយវាយខ្ចេះខ្ជាយ
នេះ​គឺជា​ទម្លាប់​មួយ​ដែល​ប្រុសៗស្ទើរ​តែ​គ្រាប់គ្នា​តែងតែ​ប្រព្រឹត្តិ​វា​ជារៀង​រាល់ថ្ងៃ។ ប៉ុន្តែ​ក្រោយ​ពី​រៀប​ការហើយ​អ្នក​គួរតែ​គិត​ចំណុច​នេះ​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ភរិយា​របស់​អ្នក​មិន​សប្បាយ​ចិត្ត។

មើល​រឿងសិច
នេះ​គឺជា​រឿងពិត មាន​បុរមួយចំនួននៅ​តែ​មិនបោះបង់ចោល​ទម្លាប់មួយនេះ​ទៀត​បន្ទាប់ពីមាន​ប្រពន្ធ​ហើយ។ ទម្លាប់បែប​នេះ​មិន​ល្អ​ឡើយ ព្រោះវា​អាច​ធ្វើ​ឲ្យប៉ះពាល់ដល់ជីវិត​លើគ្រែ​របស់​អ្នក​ជាមួយនឹង​ភរិយា៕

អត្ថបទ:ប្លែកឆដា

៥សន្លឹក មើល ដេនី ក្វាន់ សិចស៊ី​របៀបនារី​ស្រុក​ស្រែ


ស្ថិតនៅ​ក្នុង​សារុង​ពុម្ព​ពណ៌លឿង ហើយ​ស្លៀក​ចោមពុង​ធ្វើឲ្យ ដេនី ក្វាន់ កាន់តែ​ស្រស់​ស្អាត និង​ហ៊ាន​កាច់រាង​យ៉ាង​ហំ​នៅ​ពី​មុខ​កាមេរ៉ា​។ ប្រិយមិត្ត​ជាច្រើន​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា​តារា​ស្រី​មកពី​ខេត្ត​ព្រះវិហារ​រូប​នោះ គឺជា​​​​តារា​សិចស៊ី​មួយ​ដួង​តាំងពី​ចុង​ឆ្នាំ ២០១៥ រហូត​មក​ដល់ ២០១៦ នេះ។
 រូបភាព​​សិល្បៈ​ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​នេះ គឺ​អំឡុង​ពេល​តារា​ស្រី​វ័យ ២២ ឆ្នាំ​បាន​ទៅ​ថត​នៅ​ទឹកស្រះ​បឹង​ឈូក​មួយ​កន្លែង​នៅ​តំបន់​វាលស្រែ និង​ស្លៀក​ចោមពុង​តាម​បែប​នារី​ស្រុកស្រែ ​បញ្ចេញ​សាច់​ស​ខ្ចី៕




អត្ថបទ:ប្លែកឆដា







Tuesday, March 22, 2016

​​ព្រឹក​​មិញ​​​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​​នៅ​​​ផ្លូវ​ជាតិ​លេខ​៣ របួស​ធ្ងន់​ស្រាល​៤​នាក់​

ខេត្ត​ព្រះសីហនុ៖ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​មួយ ​​ទាំង​ព្រឹក​នៅ​ស្រុក​ព្រៃនប់ ​បណ្ដាល​ឲ្យ​​​មនុស្ស​២​នាក់​រង​របួស​ធ្ងន់​ និង​២​នាក់​ទៀត​របួស​ស្រាល ស្ថិត​​​​​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៣ ​(វាលរេញ-កំពត )​ កាល​ពី​វេលា​ម៉ោង​​០៧​និង​៣០​​នាទី​ព្រឹក ថ្ងៃ​ទី​​២៣ ខែ​មីនា ឆ្នាំ​២០១៦​នេះ។ ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​​ខាង​លើ បង្ក​ឡើង​​​រវាង​រថយន្ត​ចាស់​ដឹក​គ្រឿង​សំណង់​មួយ​គ្រឿង​ដែល​បើក​វ៉ា​ជែង​​រួច​ជ្រុល​ទៅ​បុក​រថយន្ត​ហាយ​ព្រីត​មួយ​គ្រឿង​ទៀតក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។ ក្រោយ​កើត​ហេតុសមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​​កើត​ហេតុ​ធ្វើ​ការ​ពិនិត្យ​​និង​​​​ដឹក​បញ្ជូន​​អ្នក​រង​របួស​​តាម​រថយន្ត​​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​៕ 




អត្ថបទ:ប្លែកឆដា

ពិភពលោក​ពិតជា​បះសក់ គ្រា​ជនជាតិ​ជ្វី​ស​ចិញ្ចឹម​ត្រី​ក្នុង​វាល​ខ្សាច់

រាល់ពេល​និយាយ​ដល់​វាល​ខ្សាច់ ភាគច្រើន​មនុស្ស​ទាំងឡាយ​តែង​ភ្នក់​ដល់​ភាព​ក្តៅ​ហួតហែង ល្ហល្ហេវ​គ្របដណ្តប់ ។ ពិតជា​មាន​មនុស្ស​តិចតួច​ណាស់ ដែល​គិត​និង​ជឿថា ពលរដ្ឋ​អ៊ីស្រាអែល អាច​ចិញ្ចឹម​ត្រី​បាន​នៅ​ទីនោះ ។​​លើសពីនេះ​ទៀត ការចិញ្ចឹម​ត្រី​នេះ​ពុំ​ត្រឹមតែ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ផ្សេងៗ​ទៀត ។

​តាមបែប​ប្រពៃណី នោះ​ត្រី​ច្រើន​បាន​ចិញ្ចឹម​ក្នុង​បឹង ស្រះឬក្នុង​ទន្លេសមុទ្រ។នៅតាម​តំបន់​រីងស្ងួត និង​វាល​ខ្សាច់ ការចិញ្ចឹម​ត្រី​ពិតជា​លំបាកលំបិន ហើយ​ពុំ​ស្រប​នឹង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ។ប៉ុន្តែពលរដ្ឋ​អ៊ីស្រាអែលបែរជា​ពុំ​គិតបែបនេះ​ទេ គេ​គិតថា ត្រី​អាច​ចិញ្ចឹម​បាន​នៅ​គ្រប់​ទីកន្លែង​ឲ្យ​តែមាន​...​ទឹក ។



​ផ្ទៃដី​ជាង ៥០% របស់​អ៊ីស្រាអែល គឺ​វាល​ខ្សាច់ និង​ដី​រិច​រិល ។ ថ្វីត្បិតតែ​ក្តៅហែង ពុំ​សូវ​មាន​ភ្លៀង ហើយ​ប្រភពទឹក​ក្រោម​ដី ភាគច្រើន​ជា​ទឹក (​សាប​លាយ​ប្រៃ​) ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន ជួយ​ឲ្យ​ការចិញ្ចឹម​ត្រី​បានល្អ ។ ម្យ៉ាងទៀត គប្បី​ដឹងថា ត្រី​ដែលជា​អាហារ​របស់​ជនជាតិ​ជ្វី​ស​មួយ​នេះ គឺ​សុទ្ធសឹង​ចិញ្ចឹម​នៅ​បណ្តា​កសិដ្ឋាន ។​

​បណ្តា​ប្រព័ន្ធ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់​ពលរដ្ឋ​អ៊ីស្រាអែល តែង​ប្រើប្រាស់​ទឹក​កែច្នៃ​ឡើងវិញ ៩៩% ឯណោះ ដោយ​គេ​បាន​ចម្រាញ់​វា​យកចេញ​នូវ​កាកសំណល់​ត្រី ទៅធ្វើជា​ដី​សំរាប់​ដាំ​ដំណាំ ។ ពោលគឺ​ទឹក​សំណល់​ពី​អាង​ចិញ្ចឹម​ត្រី​ត្រូវបាន​ប្រព័ន្ធ​កែច្នៃ​ស្មុគស្មាញ​មួយ សម្អាត​យកជាតិ​ពុល និង​សំណល់​ល្បាប់​អាក្រក់ ហើយ​យក​ទឹកស្អាត​មក​បន្ត​ចិញ្ចឹម​ត្រី​ទៀត ។​

​ប្រព័ន្ធ​បែបនេះ​របស់​អ៊ីស្រាអែល អាច​ប្រើប្រាស់​បាន​នៅ​គ្រប់​ទកន្លែង លើដី​គោក ដែល​ឲ្យ​តែមាន​ប្រភពទឹក​ចាប់ផ្តើម​ប៉ុណ្ណោះ ។ វា​ជា​ប្រព័ន្ធ​ត​ភ្ជាប់​ជិត​មួយ​គឺ ក្នុង​១​ឆ្នាំៗ គេ​សម្អាត​យក​កាកសំណល់​ពី​ទឹក ដែល​ចិញ្ចឹម​ត្រី​ដើម្បី​យកទៅ​ធ្វើជា​ដី​សម្រាប់​ដំណាំ និង​ទឹកស្អាត បន្ត​ចិញ្ចឹម​ត្រី ។​

​អ្នក​ចិញ្ចឹម​ត្រី​ទាំងឡាយ តែង​ភ័យខ្លាច​ពី​រឿង​ជំងឺ​ដ​ង្កា​ត់រប​ស់ត្រី ប៉ុន្តែ ក្នុង​ប្រព័ន្ធ​ចិញ្ចឹម "​បិទ​ជិត​" បែបនេះ វា​ជា​រឿង​មិន​ងាយ​មិន​ងាយ​ចម្លង​ឡើយ ឲ្យ​តែ​គេ​ប្រយ័ត្ន​ចំពោះ​ប្រភព​កូន​ត្រី មុនពេល​បញ្ចូល​អាង ។​

​គន្លឹះ​នៃ​ជោគជ័យ​របស់​ពួក​ជ្វី​ស (​អ៊ីស្រាអែល​) នេះ គឺ​ដោយ​គេ​មាន​បច្ចេកវិទ្យា​សន្និដ្ឋាន​ប្រភពទឹក​ក្រោម​ដី និង​វិធី​ប្រើ​ទឹក​យ៉ាង​មាន​ប្រសិទ្ធភាព​ពី​១​តំណក់​ឡើង ។​

​ដោយ​ប្រភពទឹក​មាន​កំរិត ទើប​ពលរដ្ឋ​អ៊ីស្រាអែល​តែងតែ​រក្សា​ទឹក​ទុក ក្នុង​រដូវរងារ សម្រាប់​ផ្តល់​ឲ្យ​កសិកម្ម​នៅ​រដូវក្តៅ ។ វិស័យ​កសិកម្ម​ប្រើ​ប្រភពទឹក​ស្តុក​នេះ ដើម្បី​ចិញ្ចឹម​ត្រី ដាំ​ដំណាំ នា​រដូវក្តៅ ។​


                                       បច្ចេកវិទ្យា "​បន្តក់​ទឹក​" ដល់​ដំណាំ​លើ​វាល​ខ្សាច់ នៅ​អ៊ីស្រាអែល​

ក្រៅពី​ប្រព័ន្ធ​បិទ​ជិត​ដូច​ពោល​ខាង ពលរដ្ឋ​អ៊ីស្រាអែល​តែង​ត្រូវបាន​លើកកម្ពស់ មនសិការ​សំចៃ​ទឹក ក៏ដូចជា​ការពារ​បរិ​ស្ថាន ។​​រដ្ឋាភិបាល​ប្រទេស​នេះ មានការ​គាំទ្រ ពិសេស​ចំពោះ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​ជលផល ។ ជាក់ស្តែង​រដ្ឋ​ផ្តល់​ការគាំទ្រ​ទុន​ប្រមាណ ២៤% ចំពោះ​គំរោង​បែបនេះ និង​បាន​លើកលែង​ពន្ធ​នាំចេញ​នាំចូល​ទាំងស្រុង ។​​បច្ចុប្បន្ន ទិន្នផល​ត្រី​ចិញ្ចឹម​របស់​អ៊ីស្រាអែល គឺ​ជិត ៣ ម៉ឺន​តោន ក្នុង​១​ឆ្នាំ ដែលមាន​ទឹកប្រាក់​ប្រមាណ ៧០ លាន​ដុល្លារ ។​​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​លើ​វាល​ខ្សាច់​ខ្សោះ​រិច​រិល​សោះ តែ​អ៊ីស្រាអែល​អាច​អភិវឌ្ឍ​ការដាំ​ដំណាំ ចិញ្ចឹម​ត្រី​ល្អ​បែបនេះ ។ វា​ជា​មេរៀន​មួយ​របស់​ជនជាតិ​ជ្វី​ស ៕
កែសម្រួល:ប្លែកឆដា

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | Free Samples