Wednesday, March 23, 2016

បើ​ចង់ឲ្យភរិយា​មានក្តីសុខគួរតែ​បោះចោលទម្លាប់អាក្រក់ ៦យ៉ាង​នេះ

ការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធ​ជៀស​មិនផុត​ពី​ការប៉ះទង្គិច​គ្នា​ដូចចាន​នៅក្នុងរាវនោះទេ។ ប៉ុន្តែ​ដើម្បី​ឲ្យ​ធ្វើឲ្យ​ភរិយាមាន​ក្តី​សុខ ក្នុងនាម​ជា​ស្វាមី​ល្អគួរតែ​លះបង់​នូវ​ទម្លាប់អាក្រក់​មួយ​ចំនួន​។




ជក់បារី
ក្រោយពេលរៀបអាពាហ៍ពិពាហ៍​ហើយ​ អ្នកគួរតែ​​បោះបង់ទម្លាប់នេះចោល ព្រោះផ្សែងបារី​មិនត្រឹម​តែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯងនោះទេ វាថែម​ទាំងធ្វើឲ្យ​ប៉ះពាល់​អ្នក​ដែលនៅ​ក្បែរថែមទៀត។ ជាពិសេសបារីធ្វើឲ្យ​ធំក្លិនមាត់អាក្រក់ ដែលជាមូលហេតុ​ធ្វើឲ្យភរិយា​របស់អ្នក​មិន​ចូលចិត្តឡើយ។ 

ពូកែកុហុស
ការ​​ពូកែនិយាយកុហុស គឺជា​ទម្លាប់អាក្រក់​ដ៏របស់ស្វាមីខូចខិលមួយចំនួន។ តែ​ប្រសិន​បើ​ពួកគេ​នៅ​តែ​មិន​អាច​កែទម្លាប់​មួយនឹង​បាន​ ថ្ងៃក្រោយ​មិនត្រឹមតែធ្វើឲ្យ​ភរិយា​ស្អប់អ្នក​​ប៉ុណ្ណោះទេ ថែម​ទាំង​អាច​មាន​បញ្ហា​ឈ្លោះ​គ្នា​ថែមទៀត។

ផឹកស៊ី​ចូលផ្ទះយប់ជ្រៅ
ការផឹកស៊ីយូរៗម្តងគ្មានបញ្ហា​នោះទេ ប៉ុន្តែ​ប្រសិន​បើ​អ្នកឧស្សាហ៍​ចេញទៅផឹកស៊ី​នៅខាងក្រៅញឹកញាប់ ហើយមក​ផ្ទះវិញ​យប់ៗជ្រៅ មិន​យូរ​មិន​ឆាប់ភរិយារបស់​អ្នក​ច្បាស់​ជា​រករឿង​អ្នក​មិនខាន។

លេងល្បែង
ការលេងល្បែងស៊ីសង​មិនត្រឹមតែ​ធ្វើឲ្យ​អ្នកគ្មាន​លុយឲ្យប្រពន្ធនោះទេ មិន​យូរ​មិនឆាប់​ទ្រព្យសម្បត្តិ​ខំរក​ទាំង​ប៉ុន្មានអាច​ត្រូវ​រលាយអស់​ដោយសារតែ​ការញៀនឹងល្បែងជាមិនខាន​។ ហេតុ​នេះ​ហើយ​ដើម្បីធ្វើជា​ប្តី​ល្អ ឪពុក​ដ៏ល្អ គួរតែ​ជៀស​ឲ្យឆ្ងាយពីទង្វើ​មួយនេះ។

ចាយវាយខ្ចេះខ្ជាយ
នេះ​គឺជា​ទម្លាប់​មួយ​ដែល​ប្រុសៗស្ទើរ​តែ​គ្រាប់គ្នា​តែងតែ​ប្រព្រឹត្តិ​វា​ជារៀង​រាល់ថ្ងៃ។ ប៉ុន្តែ​ក្រោយ​ពី​រៀប​ការហើយ​អ្នក​គួរតែ​គិត​ចំណុច​នេះ​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ភរិយា​របស់​អ្នក​មិន​សប្បាយ​ចិត្ត។

មើល​រឿងសិច
នេះ​គឺជា​រឿងពិត មាន​បុរមួយចំនួននៅ​តែ​មិនបោះបង់ចោល​ទម្លាប់មួយនេះ​ទៀត​បន្ទាប់ពីមាន​ប្រពន្ធ​ហើយ។ ទម្លាប់បែប​នេះ​មិន​ល្អ​ឡើយ ព្រោះវា​អាច​ធ្វើ​ឲ្យប៉ះពាល់ដល់ជីវិត​លើគ្រែ​របស់​អ្នក​ជាមួយនឹង​ភរិយា៕

អត្ថបទ:ប្លែកឆដា

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | Free Samples