Thursday, March 24, 2016

Ant Man 2015 Full Movie

Category:Movie
Type:HD
Languaga: English
Total Size:919Mb

Bahubali HD720


Category:Movie
Type:HD
Languaga: English
Total Size:2.79GB



King kong 2005

Category:Movie
Type:HD
Languaga: English
Total Size:580Mb

DOWNLOAD NOW

ទស្សនា​​វីដេអូ​ផ្កាយ​ផ្ទុះ​​ ថត​បាន​លើក​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​(មានVideo)


កែវយឹត​អវកាស​ឈ្មោះ​ Kepler របស់​ភ្នាក់ងារ​អវកាស​ណាសា​បាន​ចាប់​យក​វីដេអូ​ដ៏​អស្ចារ្យ​មួយ​​ ដែល​មាន​រយៈ​ពេល​ជាង​​កន្លះ​នាទី​ ​បង្ហាញ​អំពី​សកម្មភាព​​ផ្កាយ​កំពុង​​ផ្ទះ។




នេះ​មិន​មែន​ជា​បាតុភូត​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ឡើយ​ ប៉ុន្តែ​វា​ជា​វីដេអូ​​ផ្កាយ​ផ្ទុះ​ដំបូង​គេ​បង្អស់​ដែល​មនុស្ស​លោក​បាន​ផ្ដិត​យក។ បាតុភូត​ផ្កាយ​​ផ្ទុះ​នេះ​ដែរ​​កើត​ឡើង​នៅ​ចម្ងាយ​ ១,២​ពាន់​លានឆ្នាំ​​ពន្លឺ​ពី​​ភព​ផែន​ដី​ ហើយ​វា​មាន​រយៈ​ពេល​​ត្រឹម​តែ​២០​នាទី​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា​បាតុភូត​ផ្កាយ​ផ្ទុះ​នេះ​កន្លង​មក​​ត្រូវ​បាន​គេ​ហៅ​ថា​ Supernova ដែល​វា​កើត​ឡើង​នៅ​​ចុង​បញ្ចប់​នៃ​វដ្ដ​ជីវិត​របស់​ផ្កាយ​មួយ។ បាតុភូត​នេះ​បាន​ធ្វើ​ឲ្យ​ផ្កាយ​បញ្ចេញ​ពន្លឺ​ភ្លឺ​ខ្លាំង​ជាង​ បណ្ដា​ផ្កាយ​ឬ​កាឡាក់ស៊ី​ដទៃ​ទៀត​​​ដែល​នៅ​ជុំវិញ​ក្នុង​រយៈ​ពេល​​ប្រមាណ​ជា​ពីរ​សប្ដាហ៍​ ​មុន​ពេល​ដែល​វា​​បាន​ផ្ទុះ៕​​​​​

អត្ថបទ:ប្លែកឆដា

របៀបផ្លាស៉ប្ដូរStyle mouseនៅក្នុងBlogger(មានVideo)


បងប្អូនប្រហែលជាដឹងរួចមកហើយថាBloggerគឺជាមួយ Website ដែរអាចអោយយើងរកប្រាក់តាមInternetបាន។ឥឡូវវាមិនត្រឹមតែអាចអោយយើងរកប្រាក់បាននោះទេវាអាចអោយយើងលេងស្ទាយម៉ៅជាច្រើននឹងថែមទាំងស្រស់ស្អាតទៀតផង។នេះជារបៀបផ្លាស់ប្ដូរ Style mouse នៅក្នុង​ิ Blogsport!






ឧកញ៉ា ឌួង ឆាយ ​​ប្រកាស​រក​គ្រួសារ​​​​​​​ក្មេង​ស្រី​ម្នាក់​កើត​ជំងឺ​រលាក​ខួរ​ក្បាល​កម្រិត​​ធ្ងន់

រាជធានី​ភ្នំពេញ៖ ​ឧកញ៉ា ឌួង ឆាយ ​បាន​​ប្រកាស​​រក​អត្តសញ្ញាណ​​បុរស​ម្នាក់​​​​បី​អោប​​កូន​ស្រី ​​បង្ហោះ​លើ​ Facebook ​ដែល​អះអាង​ថា​ ​ក្មេង​ស្រី​​នោះ​​មាន​​​កើត​ជំងឺ​រលាក​ខួរ​ក្បាល​កម្រិត​​ធ្ងន់ ​​ដោយ​​ពិការ​ទាំង​ដៃ​ជើង​ ​និង​​បាន​បាត់បង់​សតិ​​​ផង​នោះ ខណៈ​លោក​​​ផ្ញើ​សារ​ទៅ​​បុរស​​​ខាង​លើ​ តែ​​​មិន​ឃើញ​​​​តប​មក​វិញ​​​។
​យោង​តាម​​ទំព័រ Facebook  របស់​​ឧកញ៉ា ឌួង ឆាយ​ ​​​នៅ​​ថ្ងៃ​នេះ​​​​បាន​​សរសេរ​​ថា​៖ "​ បង​ប្អូន​ណា​ស្គាល់​គាត់​សូម​អោយ​គាត់​ទាក់​ទង​មក​ជំនួយ​ការ​ខ្ញុំ 015486666 ពី​ព្រោះ​ខ្ញុំ​ផ្ញើ​សារ​ទៅ​គាត់​អត់​ឃើញ​តប​មក​វិញ​សោះ​"

ជា​មួយ​គ្នា​​នេះ ​បើ​តាម​ Facebook ​ដែល​បាន​​សរសេរ​បង្ហោះ​រូប​ភាព​​ក្មេង​ស្រី​ខាង​លើ ​មាន​គណនី​​ឈ្មោះ Bunnara N Tey Tey ​ ​ត្រូវ​ជា​​ឪពុក​​ក្មេង​ស្រី​រងគ្រោះ​នោះ​ បាន​សរសេរ​​បញ្ជាក់​ឲ្យ​ដឹង​​ថា​ ​កូន​ស្រី​​​របស់​​លោក​មាន​ឈ្មោះ​ តីតី អាយុ​៤​ឆ្នាំ ​​​ហើយ​​នៅ​ពេល​ក្មេង​ស្រី​​នេះ​​​​អាយុ​១​ឆ្នាំ និង​​៧​ខែ ​ក៏​ចាប់​ឈឺ​កើត​ជំងឺ​រលាក​ខួរក្បាល​កម្រិត​ធ្ងន់ ​សូម្បី​តែ​ញ៉ាំ​ក៏​មិន​អាច​បញ្ជា​មាត់​ឲ្យ​ទំពា​បានដែរ​ ​គឺ​​ត្រូវ​ដាក់​សុង​ទុយយោ​ចូល​ក្នុង​ក្រពះ ​ដើម្បី​បញ្ជូន​អាហារ​ជា​រៀង​រាល់​ថ្ងៃ​។ 




​​ខាង​ក្រោម​នេះ ជា​​សម្ដី​ទាំង​ស្រុងរបស់​បុរស​ខាង​លើ ​បាន​​សរសរ​បង្ហោះ​លើ​ Facebook របស់​ខ្លួន​៖ 
"ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួប​កំណើត​គម្រប់​វ័យ​៤​ឆ្នាំ របស់​កូន​ស្រី​សំណព្វ​ចិត្ត​របស់​ខ្ញុំ​​។ ​សូម​រំលឹក​ឡើង​វិញ​ដែរ​ថា ​កូន​ស្រី តី​តី កំសត់​មួយ​នេះ​ស្គាល់​ការ​សប្បាយ ប្រឡែង សើច​ក្អាកក្អាយ​ត្រឹម​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ​គឺ​ពេល​ដែល តី​តី មាន​អាយុ ១ឆ្នាំ ៧ខែ តីតី ក៏​ចាប់​ឈឺ កើត​ជម្ងឺ​រលាគ​ខួរ​ក្បាល​កំរឹត​ធ្ងន់​ ដែល​គ្រប់​រាង​កាយ​ទាំង​អស់ គឺ​ត្រូវ​ពិការ ទាំង​ដៃ​ជើង ទាំង​ភ្នែក ទាំង​មាត់​មិន​អាច​និយាយ​បាន​ ត្រចៀក​មិន​អាច​ស្តាប់​ឮ សតិ​ក៏​បាត់បង់ សូម្បី​តែ​ញ៉ាំ​ក៏​មិន​អាច​បញ្ជា​មាត់​អោយ​ទំពារ​បាន​ ដោយ​ត្រូវ​សុង​ទុយោ​ចូល​ក្នុង​ក្រពះ ​ដើម្បី​បញ្ជូន​អាហារ​ជា​រៀង​រាល់​ថ្ងៃ​។ 

ជួប​រឿង​ដ៏​សង្វែក​នេះ ធ្វើ​អោយ​ខ្ញុំ​មាន​ទុក្ខ​ក្រៃលែង​ដូច​បាត់​បង់​កែវ​ភ្នែក​ទាំង​គូរ​អញ្ជឹង​ដែរ​​។ រហូត​មក​ទល់​ពេល​នេះ គឺ​២​ឆ្នាំ ៥​ខែ​ហើយ ដែល​ ​តីតី មិន​ទាន់​ដឹង​ខ្លួន ។ តី​តី អាច​យំ ពេល​ឃ្លាន​ រឺ ​ពេល​មិន​ស្រួល​ក្នុង​ខ្លួន​។ តី​តី អាច​បើក​ភ្នែក ពេល​ភ្ញាក់​ពី​គេង​តែ​មិន​អាច​មើល​ឃើញ​។ ពេល​ខ្លះ​ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ​ថា តើ តីតី ដឹង​ឬ​អត់ រាល់​ពេល​ខ្ញុំ​ថើប និង​ថ្នាក់ថ្នម​លួងលោម​អោយ​គេង​ ? ​ប៉ា​សូម​បួងសួង និង តែងតែ​ប្រាថ្នា​ថា នឹង​មាន​រឿង​អច្ឆរិយ​កើត​មក​លើ​រូប តី​តី កូន​ស្រី​សំណព្វ​របស់​ប៉ា ​អោយ​ដឹង​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន ដើម្បី​មក​ប្រឡែង​លេង​ជាមួយ​ប៉ា​ដូច​កាល​ពី​មុន​ ព្រោះ​ប៉ា​នឹក​កូន​ខ្លាំង​ណាស់ គ្មាន​មួយ​ថ្ងៃ​ណា​ដែល​ប៉ា​មិន​នឹក​ដល់​កូន​ឡើយ"



សូម​បញ្ជាក់​ថា ​​នា​ពេល​ថ្មី​ៗ​​នេះ ឧកញ៉ា ឌួង ឆាយ ​​ក៏​បាន​​​​បង្ហោះ​វីដេអូ​មួយ​​លើ​ទំព័រ Facebook របស់​លោក​​ផង​ដែរ ​​​ដោយ​ចែក​រំលែក​​ពី​​បទពិសោធន៍​​ជំងឺ​​ខួរ​ក្បាល ​ដែល​កូន​ប្រុស​​លោក​​បាន​ឆ្លង​កាត់​យ៉ាង​លំបាក​វេទនា​ជា​ទីបំផុត ​ដល់​សាធារណៈ​ជន​ទាំង​​​​ និង​ជា​​ពិសេស​​ លោក​បាន​ផ្ដាំផ្ញើ​​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ កុំ​ឲ្យ​មាន​ជនរងគ្រោះ​ដោយ​សារ​ជំងឺ​ខួរក្បាល​​នេះ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត​ទៅ​ទៀត៕ 





អត្ថបទ:ប្លែកឆដា

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | Free Samples