Tuesday, March 22, 2016

​​ព្រឹក​​មិញ​​​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​​នៅ​​​ផ្លូវ​ជាតិ​លេខ​៣ របួស​ធ្ងន់​ស្រាល​៤​នាក់​

ខេត្ត​ព្រះសីហនុ៖ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​មួយ ​​ទាំង​ព្រឹក​នៅ​ស្រុក​ព្រៃនប់ ​បណ្ដាល​ឲ្យ​​​មនុស្ស​២​នាក់​រង​របួស​ធ្ងន់​ និង​២​នាក់​ទៀត​របួស​ស្រាល ស្ថិត​​​​​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៣ ​(វាលរេញ-កំពត )​ កាល​ពី​វេលា​ម៉ោង​​០៧​និង​៣០​​នាទី​ព្រឹក ថ្ងៃ​ទី​​២៣ ខែ​មីនា ឆ្នាំ​២០១៦​នេះ។ ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​​ខាង​លើ បង្ក​ឡើង​​​រវាង​រថយន្ត​ចាស់​ដឹក​គ្រឿង​សំណង់​មួយ​គ្រឿង​ដែល​បើក​វ៉ា​ជែង​​រួច​ជ្រុល​ទៅ​បុក​រថយន្ត​ហាយ​ព្រីត​មួយ​គ្រឿង​ទៀតក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។ ក្រោយ​កើត​ហេតុសមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​​កើត​ហេតុ​ធ្វើ​ការ​ពិនិត្យ​​និង​​​​ដឹក​បញ្ជូន​​អ្នក​រង​របួស​​តាម​រថយន្ត​​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​៕ 




អត្ថបទ:ប្លែកឆដា

ពិភពលោក​ពិតជា​បះសក់ គ្រា​ជនជាតិ​ជ្វី​ស​ចិញ្ចឹម​ត្រី​ក្នុង​វាល​ខ្សាច់

រាល់ពេល​និយាយ​ដល់​វាល​ខ្សាច់ ភាគច្រើន​មនុស្ស​ទាំងឡាយ​តែង​ភ្នក់​ដល់​ភាព​ក្តៅ​ហួតហែង ល្ហល្ហេវ​គ្របដណ្តប់ ។ ពិតជា​មាន​មនុស្ស​តិចតួច​ណាស់ ដែល​គិត​និង​ជឿថា ពលរដ្ឋ​អ៊ីស្រាអែល អាច​ចិញ្ចឹម​ត្រី​បាន​នៅ​ទីនោះ ។​​លើសពីនេះ​ទៀត ការចិញ្ចឹម​ត្រី​នេះ​ពុំ​ត្រឹមតែ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ផ្សេងៗ​ទៀត ។

​តាមបែប​ប្រពៃណី នោះ​ត្រី​ច្រើន​បាន​ចិញ្ចឹម​ក្នុង​បឹង ស្រះឬក្នុង​ទន្លេសមុទ្រ។នៅតាម​តំបន់​រីងស្ងួត និង​វាល​ខ្សាច់ ការចិញ្ចឹម​ត្រី​ពិតជា​លំបាកលំបិន ហើយ​ពុំ​ស្រប​នឹង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ។ប៉ុន្តែពលរដ្ឋ​អ៊ីស្រាអែលបែរជា​ពុំ​គិតបែបនេះ​ទេ គេ​គិតថា ត្រី​អាច​ចិញ្ចឹម​បាន​នៅ​គ្រប់​ទីកន្លែង​ឲ្យ​តែមាន​...​ទឹក ។



​ផ្ទៃដី​ជាង ៥០% របស់​អ៊ីស្រាអែល គឺ​វាល​ខ្សាច់ និង​ដី​រិច​រិល ។ ថ្វីត្បិតតែ​ក្តៅហែង ពុំ​សូវ​មាន​ភ្លៀង ហើយ​ប្រភពទឹក​ក្រោម​ដី ភាគច្រើន​ជា​ទឹក (​សាប​លាយ​ប្រៃ​) ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន ជួយ​ឲ្យ​ការចិញ្ចឹម​ត្រី​បានល្អ ។ ម្យ៉ាងទៀត គប្បី​ដឹងថា ត្រី​ដែលជា​អាហារ​របស់​ជនជាតិ​ជ្វី​ស​មួយ​នេះ គឺ​សុទ្ធសឹង​ចិញ្ចឹម​នៅ​បណ្តា​កសិដ្ឋាន ។​

​បណ្តា​ប្រព័ន្ធ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់​ពលរដ្ឋ​អ៊ីស្រាអែល តែង​ប្រើប្រាស់​ទឹក​កែច្នៃ​ឡើងវិញ ៩៩% ឯណោះ ដោយ​គេ​បាន​ចម្រាញ់​វា​យកចេញ​នូវ​កាកសំណល់​ត្រី ទៅធ្វើជា​ដី​សំរាប់​ដាំ​ដំណាំ ។ ពោលគឺ​ទឹក​សំណល់​ពី​អាង​ចិញ្ចឹម​ត្រី​ត្រូវបាន​ប្រព័ន្ធ​កែច្នៃ​ស្មុគស្មាញ​មួយ សម្អាត​យកជាតិ​ពុល និង​សំណល់​ល្បាប់​អាក្រក់ ហើយ​យក​ទឹកស្អាត​មក​បន្ត​ចិញ្ចឹម​ត្រី​ទៀត ។​

​ប្រព័ន្ធ​បែបនេះ​របស់​អ៊ីស្រាអែល អាច​ប្រើប្រាស់​បាន​នៅ​គ្រប់​ទកន្លែង លើដី​គោក ដែល​ឲ្យ​តែមាន​ប្រភពទឹក​ចាប់ផ្តើម​ប៉ុណ្ណោះ ។ វា​ជា​ប្រព័ន្ធ​ត​ភ្ជាប់​ជិត​មួយ​គឺ ក្នុង​១​ឆ្នាំៗ គេ​សម្អាត​យក​កាកសំណល់​ពី​ទឹក ដែល​ចិញ្ចឹម​ត្រី​ដើម្បី​យកទៅ​ធ្វើជា​ដី​សម្រាប់​ដំណាំ និង​ទឹកស្អាត បន្ត​ចិញ្ចឹម​ត្រី ។​

​អ្នក​ចិញ្ចឹម​ត្រី​ទាំងឡាយ តែង​ភ័យខ្លាច​ពី​រឿង​ជំងឺ​ដ​ង្កា​ត់រប​ស់ត្រី ប៉ុន្តែ ក្នុង​ប្រព័ន្ធ​ចិញ្ចឹម "​បិទ​ជិត​" បែបនេះ វា​ជា​រឿង​មិន​ងាយ​មិន​ងាយ​ចម្លង​ឡើយ ឲ្យ​តែ​គេ​ប្រយ័ត្ន​ចំពោះ​ប្រភព​កូន​ត្រី មុនពេល​បញ្ចូល​អាង ។​

​គន្លឹះ​នៃ​ជោគជ័យ​របស់​ពួក​ជ្វី​ស (​អ៊ីស្រាអែល​) នេះ គឺ​ដោយ​គេ​មាន​បច្ចេកវិទ្យា​សន្និដ្ឋាន​ប្រភពទឹក​ក្រោម​ដី និង​វិធី​ប្រើ​ទឹក​យ៉ាង​មាន​ប្រសិទ្ធភាព​ពី​១​តំណក់​ឡើង ។​

​ដោយ​ប្រភពទឹក​មាន​កំរិត ទើប​ពលរដ្ឋ​អ៊ីស្រាអែល​តែងតែ​រក្សា​ទឹក​ទុក ក្នុង​រដូវរងារ សម្រាប់​ផ្តល់​ឲ្យ​កសិកម្ម​នៅ​រដូវក្តៅ ។ វិស័យ​កសិកម្ម​ប្រើ​ប្រភពទឹក​ស្តុក​នេះ ដើម្បី​ចិញ្ចឹម​ត្រី ដាំ​ដំណាំ នា​រដូវក្តៅ ។​


                                       បច្ចេកវិទ្យា "​បន្តក់​ទឹក​" ដល់​ដំណាំ​លើ​វាល​ខ្សាច់ នៅ​អ៊ីស្រាអែល​

ក្រៅពី​ប្រព័ន្ធ​បិទ​ជិត​ដូច​ពោល​ខាង ពលរដ្ឋ​អ៊ីស្រាអែល​តែង​ត្រូវបាន​លើកកម្ពស់ មនសិការ​សំចៃ​ទឹក ក៏ដូចជា​ការពារ​បរិ​ស្ថាន ។​​រដ្ឋាភិបាល​ប្រទេស​នេះ មានការ​គាំទ្រ ពិសេស​ចំពោះ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​ជលផល ។ ជាក់ស្តែង​រដ្ឋ​ផ្តល់​ការគាំទ្រ​ទុន​ប្រមាណ ២៤% ចំពោះ​គំរោង​បែបនេះ និង​បាន​លើកលែង​ពន្ធ​នាំចេញ​នាំចូល​ទាំងស្រុង ។​​បច្ចុប្បន្ន ទិន្នផល​ត្រី​ចិញ្ចឹម​របស់​អ៊ីស្រាអែល គឺ​ជិត ៣ ម៉ឺន​តោន ក្នុង​១​ឆ្នាំ ដែលមាន​ទឹកប្រាក់​ប្រមាណ ៧០ លាន​ដុល្លារ ។​​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​លើ​វាល​ខ្សាច់​ខ្សោះ​រិច​រិល​សោះ តែ​អ៊ីស្រាអែល​អាច​អភិវឌ្ឍ​ការដាំ​ដំណាំ ចិញ្ចឹម​ត្រី​ល្អ​បែបនេះ ។ វា​ជា​មេរៀន​មួយ​របស់​ជនជាតិ​ជ្វី​ស ៕
កែសម្រួល:ប្លែកឆដា

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | Free Samples