ហ្គេមស៊ុនអ៊ូខុង(Oriental Legend )
សម្រាប់មិត្តទាំងអស់ដែរតែងតែនិយមលេងហ្គេម។ថ្ងៃនេះខ្ញុំនឹងបង្ហាញមិត្តទាំងអស់គ្នាពីរបៀបទាយយកនឹងលេងហ្គេមស៊ុនអ៊ូខុងនៅលើកំព្យូទ័រ។តោះកុំអោយខាតពេលយូយើងទាយយកទាំងអស់គ្នា។.

This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.

This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.

Wednesday, March 23, 2016
របៀបដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅលើBlogger(មានវីដេអូ)
ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបដាក់
Google Adsense ផ្សព្វផ្សាយពាណិជ្ជកម្មនៅលើBloggerរបស់អ្នកហើយចាប់ផ្តើមរកចំណូលបានតាមរយៈGoogle Adsense!ដោយមិនរងចាំរយៈពេល៦!
មុនរៀបការ គួរមានបទពិសោធន៍អ្វីខ្លះ?
ពិពាហ៍គឺពិតជាមានន័យណាស់សម្រាប់មនុស្សប្រុសស្រី ។ ហេតុដូចនេះប្រសិនបើអ្នកមិនទាន់ រៀបចំខ្លួនរួចរាល់ទេ សូមកុំទាន់សម្រេចចិត្តរៀបការទាំងប្រញាប់ប្រញាល់។ នេះគឺជាអ្វី ដែលអ្នកគួរមាន មុនពេលរៀបការ៖

១) ធ្លាប់បែកបាក់ស្នេហា៖ ស្ដាប់ទៅហាក់ដូចជាមិនសមរម្យ។ តែការបែកបាក់ស្នេហានេះ គឺជារឿងមួយដែលអាចបង្រៀនមនុស្ស អោយទទួលបានបទពិសោធន៍ជាច្រើន ជាពិសេសអាចជួយឲ្យយើងដឹងកាន់តែច្បាស់ថា បញ្ហាបែកបាក់នេះបណ្តាលមកពីអ្វី ហើយធ្វើយ៉ាងណាដើម្បីអាចរក្សាទំនាក់ទំនងឲ្យបានយូរអង្វែង។
២) សិក្សាពីកំហុសនៃស្នេហាចាស់៖ អ្នកគួរងាកគិតពីស្នេហាកន្លងមកដែលអ្នកធ្លាប់បានជួប រួចសិក្សាពីកំហុសដែលនាំអោយអ្នកបញ្ចប់ស្នេហាទាំងនោះ។ វានឹងបង្រៀនអ្នកកុំអោយអនុវត្តកំហុសនោះម្ដងទៀត។
៣) រៀនទុកចិត្តអ្នកដទៃ៖ ក្នុងចំណងមិត្តភាពស្នេហាមួយ ភាពទុកចិត្តរវាងគ្នានិងគ្នា គឺពិតជាសំខាន់ខ្លាំងណាស់។ បើអ្នកមិនទុកចិត្តដៃគូស្នេហារបស់អ្នកទេ តើអ្នកអាចរៀបការជាមួយគ្នាបានតាមវិធីណា?
៤) បង្ហាញថាហេតុអ្វីអ្នកចង់រៀបការ៖ តើអ្នកពិតជាស្រលាញ់ដៃគូរបស់អ្នកច្បាស់ឬនៅ? ឬក៏អ្នកគ្រាន់តែចង់ស្គាល់រសជាតិនៃពិធីមង្គលការទេ? អ្នកគួរស្វែងរកមូលហេតុចម្បងដែលនាំអោយអ្នកចង់រៀបការជាមុនសិន ៕
អត្ថបទ:ប្លែកឆដា

ស្ត្រីមានចំណង់ផ្លូវភេទប្រែប្រួលគួរផ្លាស់ប្តូររបៀបរស់នៅបែបណាទៅ?
ចំណង់ផ្លូវភេទរបស់មនុស្សស្រីម្នាក់នឹងថយចុះទៅតាមអាយុកាន់តែច្រើន។ ចំពោះថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត និងថ្នាំប្រឆាំងការប្រកាច់ក៏អាចធ្វើឱ្យខ្សោយចំណង់ផ្លូវភេទបានដែរ។ បើសិនជាអ្នកមានបញ្ហាខ្សោយចំណង់ផ្លូវភេទម្តងហើយម្តងទៀត ឬជាប់រហូតដល់មានភាពតានតឹងក្នុងអារម្មណ៍នោះ អ្នកប្រហែលជាមានបញ្ហា Hypoactive Sexual Desire Disorder។
បើសិនជាអ្នកត្រូវបានរំខានដោយសារការខ្សោយចំណង់ផ្លូវភេទមែននោះ យើងក៏មានការផ្លាស់ប្តូររបៀបរស់នៅ និងតិចនិចរួមភេទជាច្រើនដែលអាចជួយឱ្យអ្នកមានអារម្មណ៍ឡើងវិញដែរ។ ថ្នាំមួយចំនួនប្រហែលជាអាចដោះស្រាយរឿងនេះបាន។
-ការផ្លាស់ប្តូររបៀបរស់នៅដែលផ្តល់ជាសុខភាពល្អអាចនឹងធ្វើឱ្យមានការប្រែប្រួលខ្លាំងបានចំពោះចំណង់ផ្លូវភេទអ្នកដូចជា៖
-ការហាត់ប្រាណមិនត្រឹមតែជួយបង្កើនថាមពល និងរក្សារាងទេ តែក៏ជួយបង្កើនអារម្មណ៍ផ្លូវភេទដែរ។
-បន្ថយស្ត្រេស
-បង្កើនការទំនាក់ទំនងជាមួយដៃគូ
-បង្កើតពេលវេលាដើម្បីរក្សាភាពស្និទ្ធស្នាលជាមួយដៃគូ
-បន្ថែមគ្រឿងដល់ជីវិតផ្លូវភេទ តាមរយៈការផ្លាស់ប្តូរក្បាច់រួមភេទ ទីកន្លែង និងពេលវេលា។
-លុបបំបាត់ទម្លាប់អាក្រក់ៗចោលដូចជា ការជក់បារី ប្រើថ្នាំញៀន និងញ៉ាំគ្រឿងស្រវឹងច្រើន៕
អត្ថបទ:ប្លែកឆដា
អត្ថបទ:ប្លែកឆដា

ក្រសួងធនធានទឹកថា រាជធានី និង ខេត្តជាង១០ អាចទទួលទឹកភ្លៀងកក់ខែពីថ្ងៃទី២៥-២៦ មិនា
ភ្នំពេញ ៖ ក្រសួងធនធានទឹក និង ឧត្តុនិយម បានឲ្យនាថ្ងៃទី២៣ មិនា នេះថា រាជធានី និង ខេត្តយ៉ាងហោចណាស់ជាង១០ អាច នឹង ទទួលបានទឹកភ្លៀងកក់ខែអំឡុងថ្ងៃទី២៥-២៦ មិនា ខាងមុខ ។ ក្រសួងនេះបានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងមួយរបស់ខ្លួនថា រាជធានី និង ខេត្តដែលអាចទទួលបានទឹកភ្លៀងកក់ខែនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ស្ពឺ តាកែវ កោះកុង កែប កំពត និង ខេត្តព្រះសីហនុ ។ ប៉ុន្តែយ៉ាងណាក៍ដោយ ក្រសួងធនធានទឹក ក៍បានអំពាវនាវឲ្យពលរដ្ឋ ក្នុងរាជធានី និង ខេត្តទាំងនោះ ប្រុងប្រយ័ត្នឲ្យមែនទែនចំពោះផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ៕
អត្ថបទ:ប្លែកឆដា

របៀបផ្លាស់ប្ដូររូបភាពនឺងSLIDERនៅលើBlogger Templan(មានVideo)
បងប្អូនប្រហែលជាដឹងរួចមកហើយថាBloggerគឺជាមួយ Website ដែរអាចអោយយើងរកប្រាក់តាមInternetបាន។ឥឡូវវាមិនត្រឹមតែអាចអោយយើងរកប្រាក់បាននោះទេវាអាចអោយយើងលេងស្ទាយជាច្រើននៅលើវា។ថ្ងៃនេះដែរខ្ញុំសូមបង្ហាញមិត្តភក្តិទាំងគ្នាពីរបៀបផ្លាស់ប្ដូររូបភាពនឹងSliderនៅលើBlogger Templan! តោះកុំអោយចំនាយពេលយូរសូមទស្សៈនាVideoខាងក្រោមទាំងអស់គ្នា!
អត្ថបទ:ប្លែកឆដា

ហាមផឹកតែបៃតង បន្ទាប់ពីបរិភោគសាច់ក្រហម
តែបៃតងត្រូវបានគេទទួលស្គាល់ថា ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងសុខភាព និងសម្រស់។ តែទោះជាយ៉ាងណា ការផឹកតែមិនត្រឹមត្រូវតាមពេលវេលា នាំឲ្យបាត់បង់ប្រយោជន៍សម្រាប់រាងកាយ។

ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនៅសាកវិទ្យាល័យ Penn State University សហរដ្ឋអាមេរិកបានសន្និដ្ឋានថា ការផឹកតែបៃតង់បន្ទាប់ពីបរិភោគសាច់ក្រហម ឬអាហារផ្សេងទៀតដែលសម្បូរជាដែកដូចជាស្ពៃក្តោប និងស្ពៃ នាំឲ្យបាត់បង់ប្រយោជន៍ដល់សុខភាព ដែលត្រូវទទួលបានពីតែបៃតង។
ជាពិសេស សមាសធាតុវិជ្ជមានរបស់តែបៃតងដូចជា (សារធាតុប្រឆាំងអុកស៊ីតកម្ម, ប្រឆាំងនឹងការរលាក, សមត្ថភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន...) និងត្រូវសាបរលាបដោយសារ អ៊ីយ៉ុងដែក។
ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការពិសោធន៍លើសមាសធាតុផ្សំរកឃើញថា epigallocatechin-3-gallate (EGCG) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមាននៅក្នុងតែបៃតង ត្រូវបានបំផ្លាញ់ដោយសារតែអ៊ីយ៉ុងដែក និងធ្វើឲ្យពួកវាគ្មានប្រសិទ្ធិភាព៕
អត្ថបទ:ប្លែកឆដា
អត្ថបទ:ប្លែកឆដា

បើចង់ឲ្យភរិយាមានក្តីសុខគួរតែបោះចោលទម្លាប់អាក្រក់ ៦យ៉ាងនេះ
ការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធជៀសមិនផុតពីការប៉ះទង្គិចគ្នាដូចចាននៅក្នុងរាវនោះទេ។ ប៉ុន្តែដើម្បីឲ្យធ្វើឲ្យភរិយាមានក្តីសុខ ក្នុងនាមជាស្វាមីល្អគួរតែលះបង់នូវទម្លាប់អាក្រក់មួយចំនួន។

ជក់បារី
ក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយ អ្នកគួរតែបោះបង់ទម្លាប់នេះចោល ព្រោះផ្សែងបារីមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លួនឯងនោះទេ វាថែមទាំងធ្វើឲ្យប៉ះពាល់អ្នកដែលនៅក្បែរថែមទៀត។ ជាពិសេសបារីធ្វើឲ្យធំក្លិនមាត់អាក្រក់ ដែលជាមូលហេតុធ្វើឲ្យភរិយារបស់អ្នកមិនចូលចិត្តឡើយ។
ពូកែកុហុស
ការពូកែនិយាយកុហុស គឺជាទម្លាប់អាក្រក់ដ៏របស់ស្វាមីខូចខិលមួយចំនួន។ តែប្រសិនបើពួកគេនៅតែមិនអាចកែទម្លាប់មួយនឹងបាន ថ្ងៃក្រោយមិនត្រឹមតែធ្វើឲ្យភរិយាស្អប់អ្នកប៉ុណ្ណោះទេ ថែមទាំងអាចមានបញ្ហាឈ្លោះគ្នាថែមទៀត។
ផឹកស៊ីចូលផ្ទះយប់ជ្រៅ
ការផឹកស៊ីយូរៗម្តងគ្មានបញ្ហានោះទេ ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍ចេញទៅផឹកស៊ីនៅខាងក្រៅញឹកញាប់ ហើយមកផ្ទះវិញយប់ៗជ្រៅ មិនយូរមិនឆាប់ភរិយារបស់អ្នកច្បាស់ជារករឿងអ្នកមិនខាន។
លេងល្បែង
ការលេងល្បែងស៊ីសងមិនត្រឹមតែធ្វើឲ្យអ្នកគ្មានលុយឲ្យប្រពន្ធនោះទេ មិនយូរមិនឆាប់ទ្រព្យសម្បត្តិខំរកទាំងប៉ុន្មានអាចត្រូវរលាយអស់ដោយសារតែការញៀនឹងល្បែងជាមិនខាន។ ហេតុនេះហើយដើម្បីធ្វើជាប្តីល្អ ឪពុកដ៏ល្អ គួរតែជៀសឲ្យឆ្ងាយពីទង្វើមួយនេះ។
ចាយវាយខ្ចេះខ្ជាយ
នេះគឺជាទម្លាប់មួយដែលប្រុសៗស្ទើរតែគ្រាប់គ្នាតែងតែប្រព្រឹត្តិវាជារៀងរាល់ថ្ងៃ។ ប៉ុន្តែក្រោយពីរៀបការហើយអ្នកគួរតែគិតចំណុចនេះឡើងវិញ ដើម្បីកុំឲ្យភរិយារបស់អ្នកមិនសប្បាយចិត្ត។
មើលរឿងសិច
នេះគឺជារឿងពិត មានបុរមួយចំនួននៅតែមិនបោះបង់ចោលទម្លាប់មួយនេះទៀតបន្ទាប់ពីមានប្រពន្ធហើយ។ ទម្លាប់បែបនេះមិនល្អឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតលើគ្រែរបស់អ្នកជាមួយនឹងភរិយា៕
អត្ថបទ:ប្លែកឆដា
អត្ថបទ:ប្លែកឆដា

៥សន្លឹក មើល ដេនី ក្វាន់ សិចស៊ីរបៀបនារីស្រុកស្រែ
ស្ថិតនៅក្នុងសារុងពុម្ពពណ៌លឿង ហើយស្លៀកចោមពុងធ្វើឲ្យ ដេនី ក្វាន់ កាន់តែស្រស់ស្អាត និងហ៊ានកាច់រាងយ៉ាងហំនៅពីមុខកាមេរ៉ា។ ប្រិយមិត្តជាច្រើនធ្លាប់បានដឹងរួចមកហើយថាតារាស្រីមកពីខេត្តព្រះវិហាររូបនោះ គឺជាតារាសិចស៊ីមួយដួងតាំងពីចុងឆ្នាំ ២០១៥ រហូតមកដល់ ២០១៦ នេះ។
រូបភាពសិល្បៈប៉ុន្មានសន្លឹកខាងក្រោមនេះ គឺអំឡុងពេលតារាស្រីវ័យ ២២ ឆ្នាំបានទៅថតនៅទឹកស្រះបឹងឈូកមួយកន្លែងនៅតំបន់វាលស្រែ និងស្លៀកចោមពុងតាមបែបនារីស្រុកស្រែ បញ្ចេញសាច់សខ្ចី៕
អត្ថបទ:ប្លែកឆដា
