Friday, March 25, 2016

SAN ADREAS 720HD

Category:Movie
Type:HD
Languaga: English
Total Size:815Mb

MAN OF STEEL 720HD

Category:Movie

Type:HD

Languaga: English

Total Size:978Mb

Super Girl 720HD


Category:Movie
Type:HD
Languaga: EnglishTotal Size:2.57GB



DOWNLOAD NOW

IP.Man3 720HD

Category:Movie
Type:HD
Languaga: English
Total Size:902Mb



DOWNLOAD NOW

របៀបបញ្ចូល Files សម្រាប់ Download នៅក្នុង Blogger(មានVideo)


ថ្ងៃនេះដែរខ្ញុំសុំបង្ហាញមិត្តភក្ដិទាំងអស់គ្នាពីរបៀបបញ្ចូល Files សម្រាប់ Download នៅក្នុង Blogger!

តោះទៅទស្សៈនាទាំងអស់គ្នា!

Note:https://docs.google.com/uc?export=dowdload&id=0B4mq-SgfyuFhQnJyQV9HZTFuaVU


សុគន្ធ នីសា ដូរ​ផលិតកម្ម​ភ្លាម ជួប​រឿង​ស៊យ​ភ្លែត​!

​ទើបតែ​រើ​ទ្រនំ​ពី​ផលិតកម្ម​ថោ​ន មក​ផលិតកម្ម​យក្ស​រស្មី​ហង្ស​មាស មិនទាន់បាន​ប៉ុន្មាន​ផង តារាចម្រៀង​សំនៀង​តម្អូញតម្អែរ សុគន្ធ នីសា បាន​ពើបប្រទះ​នឹង​រឿង​ស៊យ​មហា​ស៊យ​មួយ ដែល​ធ្វើឱ្យ​នាង​មានការ​ហួសចិត្ត​ឥតឧបមា ដោយសារតែ​ភាព​ធ្វេសប្រហែស​របស់​នាង ។​



​ថ្មីៗ​នេះ តារា​ដែល​ជាប់​ឈ្មោះ​ខាង​ចូលចិត្ត​រើ​ទ្រនំ សុគន្ធ នីសា បាន​ជួប​រឿង​ស៊យ​ដែល​មិន​នឹកស្មាន​ដល់ ព្រោះតែ​នាង​ត្រូវបាន​គេ​បោច​ទាញយក​នាឡិការ​ដៃ​ដ៏​មានតម្លៃ​ពីរ​គ្រឿង​បន្តបន្ទាប់​គ្នា នៅពេល​ស្វាគមន៍​អ្នកគាំទ្រ​ដោយ​ការ​ចាប់ដៃ​រាក់ទាក់​នៅលើ​ឆាក​តន្ត្រី​កន្លងមក ។​



​បើតាម​ព័ត៌មាន​ទទួលបាន បានឱ្យដឹងថា នៅពេលដែល​នាង​ចេញ​ច្រៀង​តាម​កម្មវិធី​ប្រគំ​តន្ត្រី ហើយ​ពេល​កំពុង​ច្រៀង នាង​បាន​លូកដៃ​ចាប់ដៃ​អ្នកគាំទ្រ ហើយក៏​ត្រូវបាន​អ្នកគាំទ្រ ទាញ​បោច​នាឡិកាដៃ​របស់​នាង ដែលមាន​តម្លៃ​ថ្លៃ​អស់​ចំនួន ២ គ្រឿង ធ្វើ​ឲ្យ​នាង​ហួសចិត្ត​និយាយ​លែង​ចង់​ចេញ ។​


​បើតាម​សម្តី​អ្នក​កៀក​ជិត​នឹង សុគន្ធ និសា បាន​និយាយថា លើក​ទី ១ នីសា គិតថា ជា​រឿង​ចៃដន្យ ដែល​កើតរឿង​បែបនេះ​ឡើង ព្រោះ​មាន​មនុស្ស​ច្រើន​មិនបាន​ប្រយ័ត្ន ប៉ុន្តែ​ដល់ពេល​លើក​ទី ២ ទើប​នាង​គិតថា​មិនមែនជា​រឿង​ចៃដន្យ​ទៀត​ទេ ព្រោះ​កើតឡើង​ដដែលៗ ហើយ​នាឡិកា​ដែល​គេ​បេះយក​បាត់​នោះ​ក៏មាន​តម្លៃ​ថ្លៃ​គួរសម​ដែរ ដូច្នេះ​ធ្វើឱ្យ​នាង​រៀង​លែង​ហ៊ាន​ពាក់​នាឡិកា​ថ្លៃ​ឡើង​ឆាក​ទៀត ។​
ទោះបីជា​តារាចម្រៀង សុគន្ធ នីសា ត្រូវបាន​គេ​បោច​បេះយក​នាឡិកាដៃ​អស់​ចំនួន ២ គ្រឿង​យ៉ាងណាក្ដី ប៉ុន្តែ​នាង​មិនបាន​កើតទុក្ខ ឬ សោកស្តាយ​អ្វី​ធំដុំ​ឡើយ នាង​នៅតែ​បន្ត​ចាប់ដៃ​អ្នកគាំទ្រ​ដូច​សព្វមួយដង​ដដែល ដោយ​មិន​ប្រកាន់​ពីបទ​ពិសោធ​នៃ​ការបាត់បង់​របស់​ពី​កន្លងមក​ទេ ។ ម្យ៉ាង​ដោយសារ​នាង​ក៏​ជា​តារាចម្រៀង​ម្នាក់​ពោរពេញ​ដោយ​ភាព​រួសរាយ​រាក់ទាក់​ផង​នោះ រឹតតែ​ធ្វើឱ្យ​នាង​លែង​ខ្វល់​ពី​ការបាត់បង់​នោះ​ទៅទៀត ៕



អត្ថបទ:ប្លែកឆដា

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | Free Samples