ភ្នំពេញ ៖ ក្រសួងធនធានទឹក និង ឧត្តុនិយម បានឲ្យនាថ្ងៃទី២៣ មិនា នេះថា រាជធានី និង ខេត្តយ៉ាងហោចណាស់ជាង១០ អាច នឹង ទទួលបានទឹកភ្លៀងកក់ខែអំឡុងថ្ងៃទី២៥-២៦ មិនា ខាងមុខ ។ ក្រសួងនេះបានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងមួយរបស់ខ្លួនថា រាជធានី និង ខេត្តដែលអាចទទួលបានទឹកភ្លៀងកក់ខែនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ស្ពឺ តាកែវ កោះកុង កែប កំពត និង ខេត្តព្រះសីហនុ ។ ប៉ុន្តែយ៉ាងណាក៍ដោយ ក្រសួងធនធានទឹក ក៍បានអំពាវនាវឲ្យពលរដ្ឋ ក្នុងរាជធានី និង ខេត្តទាំងនោះ ប្រុងប្រយ័ត្នឲ្យមែនទែនចំពោះផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ៕
អត្ថបទ:ប្លែកឆដា