តែបៃតងត្រូវបានគេទទួលស្គាល់ថា ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងសុខភាព និងសម្រស់។ តែទោះជាយ៉ាងណា ការផឹកតែមិនត្រឹមត្រូវតាមពេលវេលា នាំឲ្យបាត់បង់ប្រយោជន៍សម្រាប់រាងកាយ។

ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនៅសាកវិទ្យាល័យ Penn State University សហរដ្ឋអាមេរិកបានសន្និដ្ឋានថា ការផឹកតែបៃតង់បន្ទាប់ពីបរិភោគសាច់ក្រហម ឬអាហារផ្សេងទៀតដែលសម្បូរជាដែកដូចជាស្ពៃក្តោប និងស្ពៃ នាំឲ្យបាត់បង់ប្រយោជន៍ដល់សុខភាព ដែលត្រូវទទួលបានពីតែបៃតង។
ជាពិសេស សមាសធាតុវិជ្ជមានរបស់តែបៃតងដូចជា (សារធាតុប្រឆាំងអុកស៊ីតកម្ម, ប្រឆាំងនឹងការរលាក, សមត្ថភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន...) និងត្រូវសាបរលាបដោយសារ អ៊ីយ៉ុងដែក។
ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការពិសោធន៍លើសមាសធាតុផ្សំរកឃើញថា epigallocatechin-3-gallate (EGCG) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមាននៅក្នុងតែបៃតង ត្រូវបានបំផ្លាញ់ដោយសារតែអ៊ីយ៉ុងដែក និងធ្វើឲ្យពួកវាគ្មានប្រសិទ្ធិភាព៕
អត្ថបទ:ប្លែកឆដា
អត្ថបទ:ប្លែកឆដា