Friday, April 29, 2016

ត្រៀម​ភួយ​! រលក​ត្រជាក់​ជិត​សូន្យ​អង្សា La Nina ត្រៀមខ្លួន​ចូលមក​វាយប្រហារ​វិញ​ម្តង បន្ទាប់ពី​រលក​ម្តៅ El Nino អស់​ឥទ្ធិពល​នៅ​ពាក់កណ្តាល​ឆ្នាំនេះ

គ្រោះរាំងស្ងួត​ខ្សោះ​ខ្យល់ និង​អាកាសធាតុ​ក្តៅហែង​ពី​បាតុភូត​រលក​កម្តៅ El Nino បាន​បង្ក​ឱ្យ​ខ្វះ​ស្បឿ​ង​និង​ទឹក និង​បាន​បំផ្លាញ​ដំណាំ​ទូទាំង​តំបន់​អាស៊ី ហើយ​ឥឡូវនេះ​ក្រុម​អ្នកជំនាញ​ព្រមាន​អំពី​លទ្ធភាព​ទឺ​ក​ជំនន់​បង្កឡើង​ដោយ​ប្អូនស្រី​របស់ El Nino គឺ​រលក​ត្រជាក់ La Nina​។​
​    ​បាតុភូត El Nino ដែល​បានចាប់ផ្តើម​កាលពី​ឆ្នាំមុន​គឺជា​បាតុភូត​រលក​កម្តៅ​ដ៏​ក្តៅ​បំផុត​មិន​ធ្លាប់មាន ដោយ​បណ្តាលឱ្យ​ទន្លេមេគង្គ​ស្រក​ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ ដោយ​បង្កឱ្យមាន​ចលាចល​ទាក់ទង​ស្បឿ​ង​អាហារ​នៅក្នុង​ប្រទេស​ហ្វីលីពីន និង បាន​ជះ​រលក​កម្តៅ​រយៈពេល​រាប់​ខែ​នៅ​ទូទាំង​តំបន់ ជាមួយនឹង​អាកាសធាតុ​ជា​មធ្យម ៤០ អង្សា​។ 
​    ​ស្ថាប័ន IHS Global Insight បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការខាតបង់​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​អាច​កើន​ដល់ ១០ ពាន់​លាន​ដុល្លារ​។ 
​    ​កម្តៅ​ក្នុង​តំបន់​ត្រូវបាន​រំពឹងថា​នឹង​អស់​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំនេះ ប៉ុន្តែ​ក្តីបារម្ភ​កំពុងមាន​ខ្លាំង​ឡើង​ថា បាតុភូត​រលក​ត្រជាក់​ដ៏​ខ្លាំង​នេះ​នឹងធ្វើ​ដំណើរ​តាម​ពីក្រោយ​។ បាតុភូត​នេះ​អាច​នាំមក​នូវ​ភ្លៀង​ខ្លាំង​ជោគជាំ​មកកាន់​តំបន់​ងាយ​រងគ្រោះ​ទឹកជំនន់ ដោយ​បំផ្លាញ​កសិកម្ម និង​បណ្តាលឱ្យ​ដំណាំ​ទាំងឡាយ​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ និង​សត្វល្អិត​ចង្រៃ​។​
​    ​លោក Stephen O'Brien អគ្គលេខាធិការរង UN ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌ និង​ជំនួយ​សង្គ្រោះបាន​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា "​ស្ថានភាព​នេះ​អាច​រឹតតែ​អាក្រក់​ឡើង​ប្រសិនបើ​ព្រឹត្តិការណ៍ La Nina ដែលជា​រឿយៗ​កើត​ក្រោយ El Nino វាយប្រហារ​នៅ​ចុងឆ្នាំ​នេះ​"​។ 

​    ​លោក​បាន​និយាយថា El Nino បាន​បណ្តាលឱ្យ​មនុស្ស ៦០ លាន​នាក់​ជុំវិញ​ពិភពលោក​ត្រូវការ "​ជំនួយ​បន្ទាន់​" រួចមកហើយ ជាពិសេស​នៅ​តំបន់​អាហ្វ្រិក​៕

អត្តបទ:ប្លែកឆដា

ហ្គេមស៊ុនអ៊ូខុង(Oriental Legend )

 សម្រាប់មិត្តទាំងអស់ដែរតែងតែនិយមលេងហ្គេម។ថ្ងៃនេះខ្ញុំនឹងបង្ហាញមិត្តទាំងអស់គ្នាពីរបៀបទាយយកនឹងលេងហ្គេមស៊ុនអ៊ូខុងនៅលើកំព្យូទ័រ។តោះកុំអោយខាតពេលយូយើងទាយយកទាំងអស់គ្នា។


ទាយយកនៅទីនេះ

របៀបដំឡើង

​អត្តបទ:ប្លែកឆដា

មន្រ្តីក្រសួងវប្បធម៌ថាភាពយន្តឈុត វុទ្ធី មិនអាចបញ្ចាំងជាសាធារណៈបានទេ


មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថាជាថ្មីថាភាពយន្តឯកសារទាក់ទងនឹងជីវិតរបស់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី មិនអាចដាក់បញ្ចាំងជាសាធារណៈបាននោះទេ ដោយចាត់ទុកថាភាពយន្តមួយនេះខុសច្បាប់
ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ លោក ស៊ិន ចាន់សាយ៉ា ប្រាប់វីអូឌីថាភាពយន្តនេះមិនបានឆ្លងក្រសួងវប្បធម៌ទៅតាមច្បាប់ដែលបានចែង មុនពេលថតនោះទេ។ លោកមានប្រសាសន៍ថា៖ចំពោះខ្សែភាពយន្ដដែលមិនស្របច្បាប់គឺមិនអាចអនុញ្ញាតឲ្យផ្សាយជាសាធារណៈបានទេដូចជាមជ្ឈមណ្ឌលវប្បធម៌កម្ពុជាអាល្លឺម៉ង់ដែលទទួលខុសត្រូវដោយស្ថានទូតអាល្លឺម៉ង់ក៏ប៉ុន្ដែនៅក្នុងមជ្ឈមណ្ឌលវប្បធម៌កម្ពុជា អាល្លឺម៉ង់ហ្នឹងវាមានភោជនីយដ្ឋាន វាមានក្លឹប មានបញ្ចាំងកុនក្នុងហ្នឹងវាមិនមែនជាកន្លែងអសាធារណៈទេ ព្រោះជាកន្លែងសាធារណៈហើយ
កន្លងទៅក្រសួងវប្បធម៌បានចេញលិខិតមួយច្បាប់ហាមមិនឲ្យមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍(Meta House)បញ្ចាំងវីដេអូឯកសារនេះទេ។ ក្រសួងសម្រេចបែបនេះក្រោមហេតុផលថាក្រុមការងារបញ្ចាំងមិនបានសុំការអនុញ្ញាតពីក្រសួងនិងមួយវិញទៀត ដោយសារការថតរឿងនេះក៏មិនបានសុំការអនុញ្ញាតពីក្រសួង។
អ្នកផលិតភាពយន្តនេះ លោកស្រី ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ធ្លាប់ប្រាប់វីអូឌីថាលោកស្រីចាត់ទុកការហាមមិនឲ្យចាក់បញ្ចាំងខ្សែភាពយន្តនេះជារឿងគួរឲ្យអស់សំណើចមួយ។ លោកស្រីបញ្ជាក់ថា៖ ខ្ញុំគិតថាការហាមមិនឲ្យបញ្ចាំងជារឿងគួរឲ្យអស់សំណើច។ ប្រជាជនកម្ពុជាទាំងអស់គួរមានមោទនភពចែករំលែករឿងឈុត វុទ្ធី ក្នុងការប្រយុទ្ធប្រឆាំងការពារព្រៃឈើកម្ពុជា។ នាយកដ្ឋានភាពយន្តមិនបានពន្យល់ពីមូលហេតុដែលពួកគេមិនចង់ឲ្យបញ្ចាំងរឿងនេះនោះទេ
កាលពីយប់ថ្ងៃអង្គារ ទី២៦ ខែមេសា អង្គការបណ្តាញយុវជនកម្ពុជាបានដាក់បញ្ចាំងខ្សែភាពយន្ដខ្ញុំជាឈុត វុទ្ធី នៅផ្ទះសាមគ្គី ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប៉ុន្តែការចាក់បញ្ចាំងនេះត្រូវបានអាជ្ញាធរខណ្ឌប៉ុនប៉ងចុះហាមឃាត់។
អភិបាលរងខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ ដែលបានដឹកនាំកម្លាំងចុះទៅហាមឃាត់ មានប្រសាសន៍កាលពីយប់ថ្ងៃអង្គារថាអាជ្ញាធរមិនបានដឹងពីការដាក់បញ្ចាំងភាពយន្តនេះនោះទេ ហើយលោកថាការប្រមូលផ្តុំណាមួយត្រូវមានការជូនដំណឹងទៅអាជ្ញាធរ។ លោកមានប្រសាសន៍ថា៖ ប្រទេសមួយមានច្បាប់បង។ ច្បាប់សុំការបញ្ចាំងទីមួយ  ទីពីរ ការគាត់ប្រមូលផ្តុំ ក្នុងគោលបំណងស្អី។ គាត់ជាម្ចាស់ផ្ទះមែន តែការប្រមូលផ្តុំនៅក្នុងហ្នឹង ចុះបើមានរឿងអីកើតឡើងនៅពេលគាត់ប្រមូលផ្តុំ គេនឹងបន្ទោសអាជ្ញាធរ
លោកបន្តថាប្រសិនបើនៅតែមានការបញ្ចាំងពេលក្រោយទៀតលោកនឹងសុំគោលការណ៍ទៅថ្នាក់លើ។
អង្គការសង្គមស៊ីវិលមួយចំនួនបានចាត់ទុកចំណាត់ការរបស់អាជ្ញាធរប៉ុនប៉ងហាមមិនឲ្យចាក់បញ្ចាំងខ្សែភាពយន្ដទាក់ទងនឹងជីវិតរបស់សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី ជាចេតនារបស់រដ្ឋាភិបាលនិងថាការចំណាត់ការនេះផ្ទុយពីច្បាប់និងជាការបំបិទសិទ្ធិប្រជាពលរដ្ឋ។
លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា(CYN)មានប្រសាសន៍ថាការចុះហាមឃាត់របស់អាជ្ញាធរគឺជាការរំលោភសិទ្ធសេរីភាពសមាគមនិងបិទបាំងសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការមើលនិងចង់ដឹងពីព័ត៌មានផ្សេងៗដែលកើតឡើងក្នុងសង្គម។ លោកមានប្រសាសន៍ថា៖ នេះប្រាកដណាស់ជាចេតនាជាក់ស្ដែងតែម្ដងដែលចង់បំបិទនៅការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសគឺអ្នកដែលចង់ការពារសម្បត្ដិរបស់ជាតិ(ធនធានធម្មជាតិ)”
លោក ម៉ូរ៉ា ប្រធានសហជីពកម្មករចំនីអាហារនិងសេវាកម្មកម្ពុជា(CFSWF)មានប្រសាសន៍ថាការចុះហាមឃាត់របស់អាជ្ញាធរជារឿងមួយមិនត្រឹមត្រូវនិងបំពានសិទ្ធិឯកជន។លោកបញ្ជាក់ថាការចាក់បញ្ចាំងភាពយន្តនេះមិនបានប៉ះពាល់ដល់រដ្ឋាភិបាលឬសណ្ដាប់ធ្នាប់សាធារណៈនោះទេ។ លោកបន្ថែមថាការហាមឃាត់របស់អាជ្ញាធរនេះប្រហែលជាចេតនារបស់រដ្ឋាភិបាល ដោយសារបារម្ភចំពោះការវែកមុខរកឃាតកដែលសម្លាប់លោកឈុត វុទ្ធី។
លោកមានប្រសាសន៍ថា៖យើងប្រហែលយើងគ្រាន់ប្រហែលថាវាជាជាចេតនាព្រោះយើងគិតថាគេបារម្ភគេមិនចង់ឲ្យយើងប្រារព្ធការរំឭកដល់វិញ្ញាណក្ខ័ន្ធលោក ឈុត វុទ្ធី កាលដែលគាត់ត្រូវបានធ្វើឃាតសម្លាប់ដោយអយុត្ដិធម៌ ហើយគេខ្លាចថាយើងមានការបើកផ្លូវរកមុខឃាតកឲ្យឃើញមិចក៏មិនដឹងឬការបារម្ភអីទៀតក៏មិនដឹង
វីដេអូឯកសារមានចំណងជើងជាភាសាអង់គ្លេសថាI am Chut Wutty ខ្ញុំ ឈុត វុទ្ធី បង្ហាញពីសកម្មសកម្មភាពរបស់លោក ឈុត វុទ្ធី មុនពេលត្រូវបានបាញ់សម្លាប់ បទសម្ភាសន៍ជាមួយរូបលោកនិងគ្រួសារជនរងគ្រោះដែលរស់នៅពឹងផ្អែកលើអនុផលព្រៃឈើ។
កន្លងទៅ តុលាការខេត្តកោះកុងបានសន្មត់ថាលោក ឈុត វុទ្ធី ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងស្រុកមណ្ឌលសីមា នៅពេលដែលរូបលោកនិងអ្នកកាសែត The Cambodia Daily ពីរនាក់ចូលទៅថតគំនរឈើ នៅក្រុមហ៊ុន Timber Green ក្នុងហេតុការណ៍នោះ មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏ត្រូវភាគីទី៣បាញ់សម្លាប់តាមក្រោយ។ សំណុំរឿងនេះ ត្រូវបានតុលាការខេត្តកោះកុង សម្រេចតម្កល់ទុកមិនចាត់ការ ដោយតុលាការសំអាងថាឃាតកដែលសម្លាប់លោក ឈុត វុទ្ធី គឺឈ្មោះ អ៊ិន រតនា ត្រូវបានសម្លាប់ដែរ។ ប៉ុន្តែក្រុមមន្ត្រីសិទ្ធិមនុស្សនៅតែជំរុញបន្តស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ ដោយសំអាងថាភាគីទី៣ដែលជាអ្នកបញ្ជាមិនទាន់នាំមកកាត់ទោសនៅឡើយ ពោលគឺបានកាត់ទោសតែសន្តិសុខយាមក្រុមហ៊ុនTimber Greenតែម្នាក់គត់៕


លោក ហ៊ុន សែន ថាចំាមើលបក្សនយោបាយណាខ្លះចេញមុខដោះស្រាយបញ្ហាខ្វះទឹក


មេដឹកនាំគណបក្សប្រជាជនកម្ពុជាលោកហ៊ុនសែនថ្លែងថាលោកនឹងចំាមើលគណបក្សនយោបាយណាចេញមុខដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋខណៈដែលលោកអះអាងថារដ្ឋាភិបាលចាត់ទុកបញ្ហានេះថាជារឿងអាទិភាព។
ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦និងផ្លូវចូលប្រាសាទបន្ទាយឆ្មារក្នុងខេត្ដបន្ទាយមានជ័យនៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាក្នុងរដូវប្រាំងនេះនៅខេត្តមួយចំនួនកំពុងខ្វះខាតទឹក រួមមាន ខេត្តស្វាយរៀង កំពត កំពង់ស្ពឺនិងតាកែវ។ លោកថ្លែងបែបចំអកទៅគណបក្សនយោបាយមួយចំនួនថាមិនបានជួយដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋដោយលោកថាគណបក្សនោះសន្យាខ្យល់។លោកបន្ថែមថា៖ខ្ញុំរង់ចាំមើលបក្សនយោបាយណាខ្លះចេញមកដោះស្រាយបញ្ហាទឹក។អាចបក្សខ្លះឆ្លើយថាខ្លួនមិនមែនជាបក្សកាន់អំណាចបើដោះស្រាយបញ្ហាទឹកមិនបានផង មានតែលោកឯងសន្យាខ្យល់

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថាគណបក្សប្រឆំាងមិនមានសមត្ថកិច្ចជួយដោះស្រាយទឹកជូនប្រជាពលរដ្ឋខ្វះទឹកនោះទេ។លោកថារដ្ឋាភិបាលជាអ្នកប្រមូលពន្ធពីប្រជាពលរដ្ឋនិងកម្ចីពីបរទេសលោកថាករណីនេះរដ្ឋាភិបាលត្រូវដោះស្រាយជូនពួកគេឲ្យមានប្រសិទ្ធិភាព។លោកបញ្ជាក់ថាគណបក្សប្រឆំាងមានសិទ្ធិឃ្លំាមើលការអនុវត្តច្បាប់របស់រដ្ឋាភិបាលនិងទទួលពាក្យស្នើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លោកបន្តថា៖ គណបក្សប្រឆំាងគឺជាអ្នកដែលតាមដានមើលសកម្មភាពការអនុវត្តច្បាប់របស់រដ្ឋាភិបាលហើយប្រសិនជាមានអនុសាសន៍ឬសំណូមពរពីប្រជាពលរដ្ឋ យើងតំណាងឲ្យប្រជាពលរដ្ឋដើម្បីជូនការស្នើសុំទំាងអស់នោះទៅរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលជាអ្នកដោះស្រាយ នេះជារបៀបដែលប្រទេសដែលប្រកាន់លទ្ធិប្រជាធិតេយ្យគេធ្វើ

អត្តបទ:ប្លែកឆដា

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | Free Samples