Friday, April 29, 2016

លោក ហ៊ុន សែន ថាចំាមើលបក្សនយោបាយណាខ្លះចេញមុខដោះស្រាយបញ្ហាខ្វះទឹក


មេដឹកនាំគណបក្សប្រជាជនកម្ពុជាលោកហ៊ុនសែនថ្លែងថាលោកនឹងចំាមើលគណបក្សនយោបាយណាចេញមុខដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋខណៈដែលលោកអះអាងថារដ្ឋាភិបាលចាត់ទុកបញ្ហានេះថាជារឿងអាទិភាព។
ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦និងផ្លូវចូលប្រាសាទបន្ទាយឆ្មារក្នុងខេត្ដបន្ទាយមានជ័យនៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាក្នុងរដូវប្រាំងនេះនៅខេត្តមួយចំនួនកំពុងខ្វះខាតទឹក រួមមាន ខេត្តស្វាយរៀង កំពត កំពង់ស្ពឺនិងតាកែវ។ លោកថ្លែងបែបចំអកទៅគណបក្សនយោបាយមួយចំនួនថាមិនបានជួយដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋដោយលោកថាគណបក្សនោះសន្យាខ្យល់។លោកបន្ថែមថា៖ខ្ញុំរង់ចាំមើលបក្សនយោបាយណាខ្លះចេញមកដោះស្រាយបញ្ហាទឹក។អាចបក្សខ្លះឆ្លើយថាខ្លួនមិនមែនជាបក្សកាន់អំណាចបើដោះស្រាយបញ្ហាទឹកមិនបានផង មានតែលោកឯងសន្យាខ្យល់

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថាគណបក្សប្រឆំាងមិនមានសមត្ថកិច្ចជួយដោះស្រាយទឹកជូនប្រជាពលរដ្ឋខ្វះទឹកនោះទេ។លោកថារដ្ឋាភិបាលជាអ្នកប្រមូលពន្ធពីប្រជាពលរដ្ឋនិងកម្ចីពីបរទេសលោកថាករណីនេះរដ្ឋាភិបាលត្រូវដោះស្រាយជូនពួកគេឲ្យមានប្រសិទ្ធិភាព។លោកបញ្ជាក់ថាគណបក្សប្រឆំាងមានសិទ្ធិឃ្លំាមើលការអនុវត្តច្បាប់របស់រដ្ឋាភិបាលនិងទទួលពាក្យស្នើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លោកបន្តថា៖ គណបក្សប្រឆំាងគឺជាអ្នកដែលតាមដានមើលសកម្មភាពការអនុវត្តច្បាប់របស់រដ្ឋាភិបាលហើយប្រសិនជាមានអនុសាសន៍ឬសំណូមពរពីប្រជាពលរដ្ឋ យើងតំណាងឲ្យប្រជាពលរដ្ឋដើម្បីជូនការស្នើសុំទំាងអស់នោះទៅរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលជាអ្នកដោះស្រាយ នេះជារបៀបដែលប្រទេសដែលប្រកាន់លទ្ធិប្រជាធិតេយ្យគេធ្វើ

អត្តបទ:ប្លែកឆដា

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | Free Samples