ហ្គេមស៊ុនអ៊ូខុង(Oriental Legend )
សម្រាប់មិត្តទាំងអស់ដែរតែងតែនិយមលេងហ្គេម។ថ្ងៃនេះខ្ញុំនឹងបង្ហាញមិត្តទាំងអស់គ្នាពីរបៀបទាយយកនឹងលេងហ្គេមស៊ុនអ៊ូខុងនៅលើកំព្យូទ័រ។តោះកុំអោយខាតពេលយូយើងទាយយកទាំងអស់គ្នា។.

This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.

This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.

Sunday, June 12, 2016
Friday, April 29, 2016
ត្រៀមភួយ! រលកត្រជាក់ជិតសូន្យអង្សា La Nina ត្រៀមខ្លួនចូលមកវាយប្រហារវិញម្តង បន្ទាប់ពីរលកម្តៅ El Nino អស់ឥទ្ធិពលនៅពាក់កណ្តាលឆ្នាំនេះ
គ្រោះរាំងស្ងួតខ្សោះខ្យល់ និងអាកាសធាតុក្តៅហែងពីបាតុភូតរលកកម្តៅ El Nino បានបង្កឱ្យខ្វះស្បឿងនិងទឹក និងបានបំផ្លាញដំណាំទូទាំងតំបន់អាស៊ី ហើយឥឡូវនេះក្រុមអ្នកជំនាញព្រមានអំពីលទ្ធភាពទឺកជំនន់បង្កឡើងដោយប្អូនស្រីរបស់ El Nino គឺរលកត្រជាក់ La Nina។
បាតុភូត El Nino ដែលបានចាប់ផ្តើមកាលពីឆ្នាំមុនគឺជាបាតុភូតរលកកម្តៅដ៏ក្តៅបំផុតមិនធ្លាប់មាន ដោយបណ្តាលឱ្យទន្លេមេគង្គស្រកចុះទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយបង្កឱ្យមានចលាចលទាក់ទងស្បឿងអាហារនៅក្នុងប្រទេសហ្វីលីពីន និង បានជះរលកកម្តៅរយៈពេលរាប់ខែនៅទូទាំងតំបន់ ជាមួយនឹងអាកាសធាតុជាមធ្យម ៤០ អង្សា។
ស្ថាប័ន IHS Global Insight បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការខាតបង់សេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍អាចកើនដល់ ១០ ពាន់លានដុល្លារ។
កម្តៅក្នុងតំបន់ត្រូវបានរំពឹងថានឹងអស់នៅត្រឹមពាក់កណ្តាលឆ្នាំនេះ ប៉ុន្តែក្តីបារម្ភកំពុងមានខ្លាំងឡើងថា បាតុភូតរលកត្រជាក់ដ៏ខ្លាំងនេះនឹងធ្វើដំណើរតាមពីក្រោយ។ បាតុភូតនេះអាចនាំមកនូវភ្លៀងខ្លាំងជោគជាំមកកាន់តំបន់ងាយរងគ្រោះទឹកជំនន់ ដោយបំផ្លាញកសិកម្ម និងបណ្តាលឱ្យដំណាំទាំងឡាយងាយរងគ្រោះដោយសារជំងឺ និងសត្វល្អិតចង្រៃ។
លោក Stephen O'Brien អគ្គលេខាធិការរង UN ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជំនួយសង្គ្រោះបាននិយាយក្នុងសប្តាហ៍នេះថា "ស្ថានភាពនេះអាចរឹតតែអាក្រក់ឡើងប្រសិនបើព្រឹត្តិការណ៍ La Nina ដែលជារឿយៗកើតក្រោយ El Nino វាយប្រហារនៅចុងឆ្នាំនេះ"។
លោកបាននិយាយថា El Nino បានបណ្តាលឱ្យមនុស្ស ៦០ លាននាក់ជុំវិញពិភពលោកត្រូវការ "ជំនួយបន្ទាន់" រួចមកហើយ ជាពិសេសនៅតំបន់អាហ្វ្រិក៕
អត្តបទ:ប្លែកឆដា
អត្តបទ:ប្លែកឆដា

ហ្គេមស៊ុនអ៊ូខុង(Oriental Legend )
សម្រាប់មិត្តទាំងអស់ដែរតែងតែនិយមលេងហ្គេម។ថ្ងៃនេះខ្ញុំនឹងបង្ហាញមិត្តទាំងអស់គ្នាពីរបៀបទាយយកនឹងលេងហ្គេមស៊ុនអ៊ូខុងនៅលើកំព្យូទ័រ។តោះកុំអោយខាតពេលយូយើងទាយយកទាំងអស់គ្នា។
ទាយយកនៅទីនេះ
របៀបដំឡើង
អត្តបទ:ប្លែកឆដា
ទាយយកនៅទីនេះ
របៀបដំឡើង
អត្តបទ:ប្លែកឆដា

មន្រ្តីក្រសួងវប្បធម៌ថាភាពយន្តឈុត វុទ្ធី មិនអាចបញ្ចាំងជាសាធារណៈបានទេ
មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថាជាថ្មីថាភាពយន្តឯកសារទាក់ទងនឹងជីវិតរបស់សកម្មជនការពារព្រៃឈើ លោក ឈុត
វុទ្ធី មិនអាចដាក់បញ្ចាំងជាសាធារណៈបាននោះទេ ដោយចាត់ទុកថាភាពយន្តមួយនេះ”ខុសច្បាប់”។
ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌
លោក
ស៊ិន
ចាន់សាយ៉ា
ប្រាប់វីអូឌីថាភាពយន្តនេះមិនបានឆ្លងក្រសួងវប្បធម៌ទៅតាមច្បាប់ដែលបានចែង
មុនពេលថតនោះទេ។
លោកមានប្រសាសន៍ថា៖“ចំពោះខ្សែភាពយន្ដដែលមិនស្របច្បាប់គឺមិនអាចអនុញ្ញាតឲ្យផ្សាយជាសាធារណៈបានទេដូចជាមជ្ឈមណ្ឌលវប្បធម៌កម្ពុជាអាល្លឺម៉ង់ដែលទទួលខុសត្រូវដោយស្ថានទូតអាល្លឺម៉ង់ក៏ប៉ុន្ដែនៅក្នុងមជ្ឈមណ្ឌលវប្បធម៌កម្ពុជា
អាល្លឺម៉ង់ហ្នឹងវាមានភោជនីយដ្ឋាន
វាមានក្លឹប
មានបញ្ចាំងកុនក្នុងហ្នឹង…វាមិនមែនជាកន្លែងអសាធារណៈទេ
ព្រោះជាកន្លែងសាធារណៈហើយ”។
កន្លងទៅក្រសួងវប្បធម៌បានចេញលិខិតមួយច្បាប់ហាមមិនឲ្យមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍(Meta
House)បញ្ចាំងវីដេអូឯកសារនេះទេ។
ក្រសួងសម្រេចបែបនេះក្រោមហេតុផលថាក្រុមការងារបញ្ចាំងមិនបានសុំការអនុញ្ញាតពីក្រសួងនិងមួយវិញទៀត
ដោយសារការថតរឿងនេះក៏មិនបានសុំការអនុញ្ញាតពីក្រសួង។
អ្នកផលិតភាពយន្តនេះ លោកស្រី ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ធ្លាប់ប្រាប់វីអូឌីថាលោកស្រីចាត់ទុកការហាមមិនឲ្យចាក់បញ្ចាំងខ្សែភាពយន្តនេះជារឿងគួរឲ្យអស់សំណើចមួយ។ លោកស្រីបញ្ជាក់ថា៖ “ខ្ញុំគិតថាការហាមមិនឲ្យបញ្ចាំងជារឿងគួរឲ្យអស់សំណើច។ ប្រជាជនកម្ពុជាទាំងអស់គួរមានមោទនភពចែករំលែករឿងឈុត វុទ្ធី ក្នុងការប្រយុទ្ធប្រឆាំងការពារព្រៃឈើកម្ពុជា។ នាយកដ្ឋានភាពយន្តមិនបានពន្យល់ពីមូលហេតុដែលពួកគេមិនចង់ឲ្យបញ្ចាំងរឿងនេះនោះទេ”។
កាលពីយប់ថ្ងៃអង្គារ ទី២៦ ខែមេសា អង្គការបណ្តាញយុវជនកម្ពុជាបានដាក់បញ្ចាំងខ្សែភាពយន្ដ”ខ្ញុំជាឈុត
វុទ្ធី
នៅផ្ទះសាមគ្គី
ក្នុងភូមិត្រពាំងឈូក
សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ
ប៉ុន្តែការចាក់បញ្ចាំងនេះត្រូវបានអាជ្ញាធរខណ្ឌប៉ុនប៉ងចុះហាមឃាត់។
អភិបាលរងខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ ដែលបានដឹកនាំកម្លាំងចុះទៅហាមឃាត់
មានប្រសាសន៍កាលពីយប់ថ្ងៃអង្គារថាអាជ្ញាធរមិនបានដឹងពីការដាក់បញ្ចាំងភាពយន្តនេះនោះទេ
ហើយលោកថាការប្រមូលផ្តុំណាមួយត្រូវមានការជូនដំណឹងទៅអាជ្ញាធរ។
លោកមានប្រសាសន៍ថា៖ “ប្រទេសមួយមានច្បាប់បង។
ច្បាប់សុំការបញ្ចាំងទីមួយ
ទីពីរ
ការគាត់ប្រមូលផ្តុំ
ក្នុងគោលបំណងស្អី។
គាត់ជាម្ចាស់ផ្ទះមែន
តែការប្រមូលផ្តុំនៅក្នុងហ្នឹង
ចុះបើមានរឿងអីកើតឡើងនៅពេលគាត់ប្រមូលផ្តុំ
គេនឹងបន្ទោសអាជ្ញាធរ”។
លោកបន្តថាប្រសិនបើនៅតែមានការបញ្ចាំងពេលក្រោយទៀតលោកនឹងសុំគោលការណ៍ទៅថ្នាក់លើ។
អង្គការសង្គមស៊ីវិលមួយចំនួនបានចាត់ទុកចំណាត់ការរបស់អាជ្ញាធរប៉ុនប៉ងហាមមិនឲ្យចាក់បញ្ចាំងខ្សែភាពយន្ដទាក់ទងនឹងជីវិតរបស់សកម្មជនព្រៃឈើ
លោក
ឈុត
វុទ្ធី
ជាចេតនារបស់រដ្ឋាភិបាលនិងថាការចំណាត់ការនេះផ្ទុយពីច្បាប់និងជាការបំបិទសិទ្ធិប្រជាពលរដ្ឋ។
លោក ទឹម
ម៉ាឡៃ
ប្រធានបណ្ដាញយុវជនកម្ពុជា(CYN)មានប្រសាសន៍ថាការចុះហាមឃាត់របស់អាជ្ញាធរគឺជាការរំលោភសិទ្ធសេរីភាពសមាគមនិងបិទបាំងសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការមើលនិងចង់ដឹងពីព័ត៌មានផ្សេងៗដែលកើតឡើងក្នុងសង្គម។
លោកមានប្រសាសន៍ថា៖ “នេះប្រាកដណាស់ជាចេតនាជាក់ស្ដែងតែម្ដងដែលចង់បំបិទនៅការចូលរួមរបស់ប្រជាពលរដ្ឋ
ជាពិសេសគឺអ្នកដែលចង់ការពារសម្បត្ដិរបស់ជាតិ(ធនធានធម្មជាតិ)”។
លោក ស
ម៉ូរ៉ា
ប្រធានសហជីពកម្មករចំនីអាហារនិងសេវាកម្មកម្ពុជា(CFSWF)មានប្រសាសន៍ថាការចុះហាមឃាត់របស់អាជ្ញាធរជារឿងមួយមិនត្រឹមត្រូវនិងបំពានសិទ្ធិឯកជន។លោកបញ្ជាក់ថាការចាក់បញ្ចាំងភាពយន្តនេះមិនបានប៉ះពាល់ដល់រដ្ឋាភិបាលឬសណ្ដាប់ធ្នាប់សាធារណៈនោះទេ។
លោកបន្ថែមថាការហាមឃាត់របស់អាជ្ញាធរនេះប្រហែលជាចេតនារបស់រដ្ឋាភិបាល
ដោយសារបារម្ភចំពោះការវែកមុខរកឃាតកដែលសម្លាប់លោកឈុត
វុទ្ធី។
លោកមានប្រសាសន៍ថា៖យើងប្រហែលយើងគ្រាន់ប្រហែលថាវាជាជាចេតនាព្រោះយើងគិតថាគេបារម្ភគេមិនចង់ឲ្យយើងប្រារព្ធការរំឭកដល់វិញ្ញាណក្ខ័ន្ធលោក
ឈុត
វុទ្ធី
កាលដែលគាត់ត្រូវបានធ្វើឃាតសម្លាប់ដោយអយុត្ដិធម៌
ហើយគេខ្លាចថាយើងមានការបើកផ្លូវរកមុខឃាតកឲ្យឃើញមិចក៏មិនដឹងឬការបារម្ភអីទៀតក៏មិនដឹង”។
វីដេអូឯកសារមានចំណងជើងជាភាសាអង់គ្លេសថាI am Chut Wuttyឬ ខ្ញុំ ឈុត វុទ្ធី បង្ហាញពីសកម្មសកម្មភាពរបស់លោក ឈុត
វុទ្ធី មុនពេលត្រូវបានបាញ់សម្លាប់ បទសម្ភាសន៍ជាមួយរូបលោកនិងគ្រួសារជនរងគ្រោះដែលរស់នៅពឹងផ្អែកលើអនុផលព្រៃឈើ។
កន្លងទៅ តុលាការខេត្តកោះកុងបានសន្មត់ថាលោក
ឈុត
វុទ្ធី
ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ
អ៊ិន
រតនា បាញ់សម្លាប់កាលពីថ្ងៃទី២៦
ខែមេសា
ឆ្នាំ២០១២
ក្នុងស្រុកមណ្ឌលសីមា
នៅពេលដែលរូបលោកនិងអ្នកកាសែត
The Cambodia Daily ពីរនាក់ចូលទៅថតគំនរឈើ
នៅក្រុមហ៊ុន
Timber Green។
ក្នុងហេតុការណ៍នោះ
មន្ត្រីកងរាជអាវុធហត្ថឈ្មោះ
អ៊ិន
រតនា
ក៏ត្រូវភាគីទី៣បាញ់សម្លាប់តាមក្រោយ។
សំណុំរឿងនេះ
ត្រូវបានតុលាការខេត្តកោះកុង
សម្រេចតម្កល់ទុកមិនចាត់ការ
ដោយតុលាការសំអាងថាឃាតកដែលសម្លាប់លោក
ឈុត
វុទ្ធី
គឺឈ្មោះ
អ៊ិន
រតនា
ត្រូវបានសម្លាប់ដែរ។
ប៉ុន្តែក្រុមមន្ត្រីសិទ្ធិមនុស្សនៅតែជំរុញបន្តស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ
ដោយសំអាងថាភាគីទី៣ដែលជាអ្នកបញ្ជាមិនទាន់នាំមកកាត់ទោសនៅឡើយ
ពោលគឺបានកាត់ទោសតែសន្តិសុខយាមក្រុមហ៊ុនTimber
Greenតែម្នាក់គត់៕

លោក ហ៊ុន សែន ថាចំាមើលបក្សនយោបាយណាខ្លះចេញមុខដោះស្រាយបញ្ហាខ្វះទឹក
មេដឹកនាំគណបក្សប្រជាជនកម្ពុជាលោកហ៊ុនសែនថ្លែងថាលោកនឹងចំាមើលគណបក្សនយោបាយណាចេញមុខដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋខណៈដែលលោកអះអាងថារដ្ឋាភិបាលចាត់ទុកបញ្ហានេះថាជារឿងអាទិភាព។
ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦និងផ្លូវចូលប្រាសាទបន្ទាយឆ្មារក្នុងខេត្ដបន្ទាយមានជ័យនៅថ្ងៃអង្គារនេះ
លោកនាយករដ្ឋមន្រ្តី
ហ៊ុន
សែន
ថ្លែងថាក្នុងរដូវប្រាំងនេះនៅខេត្តមួយចំនួនកំពុងខ្វះខាតទឹក
រួមមាន
ខេត្តស្វាយរៀង
កំពត
កំពង់ស្ពឺនិងតាកែវ។
លោកថ្លែងបែបចំអកទៅគណបក្សនយោបាយមួយចំនួនថាមិនបានជួយដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋដោយលោកថាគណបក្សនោះសន្យាខ្យល់។លោកបន្ថែមថា៖“ខ្ញុំរង់ចាំមើលបក្សនយោបាយណាខ្លះចេញមកដោះស្រាយបញ្ហាទឹក។អាចបក្សខ្លះឆ្លើយថាខ្លួនមិនមែនជាបក្សកាន់អំណាចបើដោះស្រាយបញ្ហាទឹកមិនបានផង មានតែលោកឯងសន្យាខ្យល់”។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថាគណបក្សប្រឆំាងមិនមានសមត្ថកិច្ចជួយដោះស្រាយទឹកជូនប្រជាពលរដ្ឋខ្វះទឹកនោះទេ។លោកថារដ្ឋាភិបាលជាអ្នកប្រមូលពន្ធពីប្រជាពលរដ្ឋនិងកម្ចីពីបរទេសលោកថាករណីនេះរដ្ឋាភិបាលត្រូវដោះស្រាយជូនពួកគេឲ្យមានប្រសិទ្ធិភាព។លោកបញ្ជាក់ថាគណបក្សប្រឆំាងមានសិទ្ធិឃ្លំាមើលការអនុវត្តច្បាប់របស់រដ្ឋាភិបាលនិងទទួលពាក្យស្នើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។
លោកបន្តថា៖ ”គណបក្សប្រឆំាងគឺជាអ្នកដែលតាមដានមើលសកម្មភាពការអនុវត្តច្បាប់របស់រដ្ឋាភិបាលហើយប្រសិនជាមានអនុសាសន៍ឬសំណូមពរពីប្រជាពលរដ្ឋ យើងតំណាងឲ្យប្រជាពលរដ្ឋដើម្បីជូនការស្នើសុំទំាងអស់នោះទៅរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលជាអ្នកដោះស្រាយ នេះជារបៀបដែលប្រទេសដែលប្រកាន់លទ្ធិប្រជាធិតេយ្យគេធ្វើ”។
អត្តបទ:ប្លែកឆដា
អត្តបទ:ប្លែកឆដា

Friday, March 25, 2016
របៀបបញ្ចូល Files សម្រាប់ Download នៅក្នុង Blogger(មានVideo)
ថ្ងៃនេះដែរខ្ញុំសុំបង្ហាញមិត្តភក្ដិទាំងអស់គ្នាពីរបៀបបញ្ចូល Files សម្រាប់ Download នៅក្នុង Blogger!
តោះទៅទស្សៈនាទាំងអស់គ្នា!
Note:https://docs.google.com/uc?export=dowdload&id=0B4mq-SgfyuFhQnJyQV9HZTFuaVU
